ចិននឹងផ្ដល់រថពាសដែកជិត ១០០គ្រឿង ដល់កម្ពុជា

50

មហាមិត្ត​ចិននឹងផ្ដល់ជំនួយជារថពាសដែកជិតមួយរយគ្រឿង និង គ្រឿងចក្រជាច្រើនគ្រឿងទៀតដល់កម្ពុជា។

នៅពេលភាគីចិន និង កម្ពុជានឹងធ្វើការសមប្រយុទ្ធនឹងគ្នានាពេលខាង កងពលតូច​លេខ​៧០ បានឲ្យដឹងថា​ក្រសួង​ការពារ​ជាតិ​ចិន នឹងផ្ដល់ឲ្យនូវ​រថពាសដែក​ចំនួន​៧០គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត ដល់ភាគី​កម្ពុជា​។ នេះបើតាមការចុះ​ផ្សាយ​របស់រស្មីកម្ពុជា។​

ការចុះផ្សាយដដែលបានឲ្យដឹងថាមន្ត្រី​យោធា​នៃ​កងពលតូច​លេខ​៧០ថា ក្រសួងការពារជាតិ​ចិន​បានសម្រេច​ផ្តល់​រថពាសដែក និងគ្រឿងចក្រកម្ទេច​គ្រាប់មីនទាំងនេះនៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ ​ជា​ជំនួយឥតសំណង​ ដើម្បី​បញ្ជាក់​​​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ ​បន្ថែម​ទៀត​​ ​៕