មជ្ឈមណ្ឌលកម្សាន្តខ្នាតធំ ព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការជាផ្លូវការ នៅតំបន់គៀនស្វាយ
ពិធីបើកសម្ពោធជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង...
ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ
នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក Xu Zhixing អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ...
អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%
ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង...
ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០
ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។
ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង...
ក្រុមហ៊ុនស៊ីភី (CP) ថៃចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅផ្គត់ផ្គង់ក្នុងប្រទេសខ្លួន
ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ ចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេកំពុងមានកម្រិតខ្ពស់នៅថៃដែលទំហំនៃការផលិតមិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេសថៃ។ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុនថៃ (CP) បញ្ជាក់នៅក្នុងជំនួបប្រជុំធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងសប្ដាហ៍មុននេះ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។ឯកឧត្តមរដ្ឋមន្ត្រី...
គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន Prince Real Estate Group អាចសម្រេចបានគម្រោង វិនិយោគចំនួន ១០ទីតាំងនៅកម្ពុជា
គិតត្រឹមចុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ Prince Real Estate Group អាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ១០ទីតាំង ដោយ ៦គម្រោងស្ថិតនៅខេត្ត ព្រះសីហនុ និង ៤គម្រោងនៅក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១៨,៧៤ ហិកតា។
លើកឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំបុគ្គលិករបស់ខ្លួន និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០នេះ លោក...
Prince Supermarket សាខាទី ១០ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅបឹងកេងកង
ដើម្បីឆ្លើយតបតម្រូវការអតិថិជននៃកំណើនការទិញទំនិញពីមួយថ្ងៃទៅមួយថ្ងៃ Prince Supermarket បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១០ សាខាត្រឹមដើមឆ្នាំ ២០២០ នេះ។ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ផ្សារទំនើបព្រីនស៍បានពង្រីកសាខារបស់ខ្លួនបានយ៉ាងឆាប់រហ័សរហូតដល់ ១០ សាខា នៅក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមនៅក្រុងព្រះសីហនុនាខែមិនានេះផងដែរ។
ក្នុងពិធីសម្ពោធសាខាទី ១០ នៅតាមបណ្តោយផ្លូវ ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០នេះ លោក...
ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលសំខាន់ៗ ក្រោយទំនាក់ទំនងកម្ពុជា-ចិន
ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលជាច្រើន ដែលកម្ពុជា អាចសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រោយទំនាក់ទំនងកម្ពុជា-ចិន ដែលបានធ្វើអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ សម្រេចបាន ជាង៦,៣០០លានដុល្លា។
ការលើកឡើងនេះ ត្រូវបាន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងពិធីប្រគល់រង្វាន់ ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើ ឡើងនៅសណ្ឋាគារ សូហ្វីតែល...
CDC អនុម័តគម្រោងវិនិយោគថ្មី៩គម្រោងបន្ថែមក្នុងខែធ្នូនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច អនុម័តឲ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៩ទីតាំងបន្ថែមក្នុងខែធ្នូនេះនៅកម្ពុជា ជាមួយឪកាសកាងាររាប់ពាន់កន្លែង។
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្ស អភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា បើផ្អែកតាម សំណើសុំវិនិយោគ របស់ ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោមដោយ គម្រោងវិនិយោគថ្មីៗទាំង៩នោះរួមមាន៖
១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី...
Hyundai បញ្ចេញរថយន្តស៊េរីថ្មី ២០២០ Palisade បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃនិងសុវត្ថិភាពខ្ពស់
រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបានកំណើនលក់ច្រើនក្នុងទីផ្សារ។ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩នេះ...