ជនជាតិកូរ៉េ ៨នាក់រងរបួសធ្ងន់ស្រាល ខណៈខ្មែរម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

186
គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាម។ រូបភាពពីវេបសាយអគ្គស្នងការ។
គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាម។ រូបភាពពីវេបសាយអគ្គស្នងការ។

យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់​និង​ម្នាក់ទៀត​របួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកជាមួយរថយន្ត​​នៅក្នុងខេត្តកំពង់ចាម។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ​៧​និង​៣០​នាទី​​ មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​ភូមិ​ជាលា​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់​ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។

តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត​និង​ម្នាក់ទៀត​រងរបួសស្រាលផងដែរ។

ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត​ ម៉ាក​សាំ​យ៉ុ​ង​ពណ៌​សរ​ពាក់​ស្លាក់​ លេខ​ភ្នំពេញ​ 2R-8015​ បើកបរ​ដោយ​ឈ្មោះ​ សៀ​ លីវ​ន្ដ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ​ប៉ះទង្គិច​ ជាមួយ​រថយន្ត​ ១​គ្រឿង​​​ទៀតម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​​ស​ ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-5084​ ដែល​មាន​សណ្ដោង​រ៉ឺ​ម៉កហើយចត​ចោលនៅ​​លើ​ចិញ្ចើមថ្នល់​៕ ​