គ.ជ.ប ហាមបក្សនយោបាយឃោសនាបោះឆ្នោតព្រឹទ្ធសភានៅទីតាំងមួយចំនួន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហាមឃាត់មិនឲ្យគណបក្សនយោបាយ ដង្ហែក្បួនឃោសនា អំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចុងខែកុម្ភៈនេះ នៅទីតាំងមួយចំនួនដោយថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប. បានជូនដំណឹងទៅសាលារាជធានីភ្នំពេញពីទីតាំងចំនួន ២២ចំណុច ដែលត្រូវបានហាមឃាត់មិនឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការដង្ហែក្បួនឃោសនា។
សេចក្ដីថ្លែងការណ៍ដដែលថាការហាមនៅតាមដងផ្លូវ និងទីតាំងសាធារណៈចំនួន ២២កន្លែងផ្សេងគ្នានោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនគណបក្សនយោបាយទាំងអស់ឲ្យបានល្អប្រសើរ ជៀសវាងការកកស្ទះចរាចរ និងរំខានដល់អ្នកធ្វើដំណើរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ផ្លូវដែលនឹងត្រូវដាក់ឲ្យស្ថិតក្រោមការហាមឃាត់នាពេលខាងមុខនោះ មានមហាវិថីព្រះនរោត្ដមចាប់ពីវិមានឯករាជ្យរហូតដល់ស្ដុបមន្ទីរពេទ្យអង្គឌួង មហាវិថីសហព័ន្ធរុស្ស៊ី កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីមៅ សេទុង...
លោក កឹម សុខាត្រូវបានបញ្ជូនមកសវនាការនៅសាលាឧទ្ធរណ៍ព្រឹកនេះ
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកដល់សាលាឧទ្ធរណ៍ហើយនាព្រឹកព្រលឹមថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
នាព្រឹកថ្ងៃទី ០១ ខែ កុម្ភៈនេះសាលាឧទ្ធរណ៍បើកសវនាការអសាធារណៈ លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មេធាវីការពារក្ដីលោក កឹម សុខា ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយនឹងការនាំខ្លួនលោកកឹម សុខា មកកាន់សាលាឧទ្ធរណ៍ នាព្រឹកនេះ ក៏គេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ ចំណែកផ្លូវជុំវិញ និងក្បែរសាលាឧទ្ធរណ៍ក៏មានការបិទផងដែង ។
កន្លងមកតុលាការតែងតែបានបដិសេធ មិនអនុញ្ញាតឲ្យលោក...
គណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចដកតំណែងមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ៤ រូប
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានសម្រេចដកតំណែងមន្រ្តីជាន់មន្រ្តី និងមន្រ្តីជាន់ខ្ពស់ចំនួន ៤រូប ដែលបានបំផុសបំផុលទាមទារឲ្យដកតំណែងអនុប្រធានបក្សលោក ប៉ោ ប៊ុនស្រ៊ឺ និងលោក យឹម សាវី អគ្គលេខាធិការបក្ស។
ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី ២៥ ខែ មករា គណបក្សរាជានិយមមួយនេះបានសម្រេចដកតំណែងមន្រ្តីជាន់ខ្ពស់ម្នាក់ និង មន្រ្តី៣រូបផ្សេងទៀត ដែលគណបក្សចាត់ទុកថា បានបំផុសបំផុលញត្តិទាមទារ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក...
រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ
រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។
រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយពុំអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣...
តុលាការសម្រេចផ្តន្ទាទោសឲ្យលោក លឺ ឡាយស្រេងបង់ជំងឺចិត្តជាង ១០ម៉ឺនដុល្លារទៅរដ្ឋាភិបាល
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីលើសំណុំរឿងលោក លឺ ឡាយស្រេង ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ដោយបានសម្រេចផ្តន្ទទោសអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនោះឲ្យសងជំងឺចិត្តជាង ១០ម៉ឺនដុល្លារ។
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាតុលាការបានសម្រេចផ្តន្ទទោស ឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន...
តុលាការកោះហៅអតីតប្រធានសហជីពជាលើកទី២ ឲ្យចូលខ្លួន
សាលាដំបូងរាជធានីភ្នំពេញបានកោះហៅជាលើកទី ២ ឲ្យអតីតប្រធានសហជីពសេរីកម្មករលោកជា មុន្នី ចូលខ្លួនបំភ្លឺនៅដើមខែកុម្ភៈ ជំវិញបណ្ដឹងប្ដឹងដោយសហជីពចំនួន១២០ ពីបទញុះញង់។
ក្នុងដីការកោះចុះថ្ងៃទី ២៣ ខែ មករា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះជាលើកទី២ កោះហៅឱ្យលោក ជា មុន្នី ចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង...
រដ្ឋាភិបាលព្រមានកម្ទេចចលនាសង្គ្រោះជាតិបើកើតមាននៅកម្ពុជា
រដ្ឋមន្ដ្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមានកម្ទេចចលនាសង្គ្រោះ ដោយថាបើសិនជាចលនាដែលប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី កើតមាននៅកម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមានបែបនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នេះបើតាមការចុះផ្សាយរបស់ Freshnews។
ការចុះផ្សាយដដែលប្រមុខការពារជាតិសម្ដេច ទៀ បាញ់ បានលើកឡើងថា៖ «អាលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ វាថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង...
សម្ដេចហ៊ុន សែន ស្នើរឲ្យអ្នកសារព័ត៌មានជួយរិះគន់ដើម្បីស្ថាបនា
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៣ពាន់នាក់ល្ងាចនេះ សម្ដេចហ៊ុន សែន ស្នើឲ្យអ្នកសារព័ត៌មានជួយរិៈគន់ ដោយលោកថាដើម្បីស្ថាបនារាល់កំហុសឆ្គង។
នៅល្ងាចថ្ងៃទី ២១ ខែមករានេះជាខួបលើកទី ២ ដែលសម្ដេចសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ ដែលក្នុងនោះមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៣,៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ។
ក្រោយពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននេះសម្ដេចបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើដល់អ្នកសារព័ត៌មានជួយរិៈគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។
សម្ដេចបានលើកឡើងថា៖ «ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង...
លោក រ៉ុង ឈុនត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមគ្រូបង្រៀន
អតីតសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានតែងតាំង ជាទី ប្រឹក្សា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២១ ខែ មករា បានឲ្យដឹងថាគណៈកម្មាធិការនាយកនៃសមាគមនេះ បានសម្រេចតែងតាំង លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ក្នុងសេចក្ដីជូនដំណឹងនោះបន្តថាក្រៅពីតួនាទីជាទីប្រឹក្សាលោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកការទំនាក់ទំនងកិច្ចការជាតិ និងអន្តរជាតិ...
លោក កឹម សុខា មិនចូលរួមចលនាសង្គ្រោះជាតិទេ
លោក កឹម សុខា ត្រូវបានស្រង់សំដីថាប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ជំហរ មិនចូលរួមជាមួយចលនាសង្គ្រោះជាតិនោះទេ។
ចលនាសង្គ្រោះជាតិថ្មីនេះត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១២ ខែ មករា ដើម្បីគៀងគរឲ្យមានចលនាមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។
ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះឡើងបន្ទាប់ពីគណបក្ស CNRP ត្រូវបានរំលាយ ហើយមន្ត្រីជាន់ខ្ពស់ ១១៨នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើសិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ។
ដោយឡែកក្រោយបង្កើតចលនានេះមានមន្ត្រី និង សកម្មជន អតីតបក្សសង្គ្រោះជាតិមួយចំនួនបដិសេធមិនចូលរួម ជាមួយគ្នានោះលោកកឹមសុខា...