Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកំសាន្តក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណ ៥៥២.៧៥៤ ដង,នាក់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  (កំពង់ធំ)៖ ទិដ្ឋភាពមហាជនយ៉ាងច្រើនកុះករ ចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤-១៥-១៦ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម រដ្ឋបាលក្រុង/ស្រុក និងសង្ក្រាន្តកំពង់ធំ នាក្រុងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្រាប់ការរៀបចំសង្ក្រាន្តនៅខេត្តកំពង់ធំទាំង ៣ ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តកំពង់ធំផ្ទាល់ បានអញ្ជើញចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយភាតរភាព...

រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវបានបញ្ចប់ដោយភាពរីករាយនិងអធិកអធមក្រែងលែង ខណ:ពលរដ្ឋរាប់ម៉ឺននាក់ ចូលរួមកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្គកំពង់ធំ  


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
(កំពង់ធំ)៖ សង្ក្រាន្គកំពង់ធំ  ដែលមានរយះ៣ថ្ងៃត្រូវបានបញ្ចប់ ដោយភាពរីករាយ និងមោទន:ក្រៃលែង ខណ:ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរួមកំសាន្តសប្បាយរាប់សិបម៉ឺននាក់ ។ ព្រឹត្តិការណ៍«សង្រ្កាន្តកំពង់ធំ»ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តនៅតាមផ្លូវមាត់ស្ទឹងសែនឆ្នាំនេះ គឺពិតបានបង្កលក្ខណ:សប្បាយរីករាយយ៉ាងខ្លាំង តាមរយ:ការរៀបចំកន្លែងកំសាន្តមានចំនួន៣០ទីតាំង ដែលក្នុងនោះមានល្បែងប្រជាប្រិយ សិល្ប:កំសាន្តគ្រប់ទម្រង និងពិធីកំសាន្តផ្សេងៗជាច្រើន និងពិធីសាសនា ដើម្បីបង្កលក្ខណ:ដល់ពលរដ្ឋលេងកម្សាន្តយ៉ាងច្រើនកុះករ ។ ក្រោមការយកចិត្តទុកដាក់ របស់អាជ្ញាធរ ថ្នាក់ដឹកនាំ និងសមត្ថកិច្ច បានធ្វើឲ្យសន្តិសុខសណ្ដាប់ធ្នាប់បានរយ:ពេល៣នេះមានភាពរលូនល្អប្រសើរ  ប្រកបដោយ សុវត្ថិភាព និងរីករាយបំផុប។ ពលរដ្ឋជាច្រើនដែលចូលមកលេងកំសាន្តសប្បាយនៅសង្ក្រាន្គកំពង់ធំ ឆ្នាំនេះ ម្នាក់ៗសុទ្ធតែបង្ហាយអារម្មណ៍រំភើបនិងរីករាយ...

ប្រជាពលរដ្ឋមកលេងកម្សាន្តសង្ក្រាន្តកំពង់ធំនៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រមាណ៧៥.០០០នាក់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  (កំពង់ធំ)÷ ទិដ្ឋភាពមហាជនច្រើនកុះករ ចូលរួមសប្បាយរីករាយក្នុងសង្ក្រានកំពង់ធំ នារសៀលថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៥ ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សង្ក្រានកំពង់ធំដែលរៀបចំធ្វើឡើងនៅសួនមាត់ស្ទឹងសែនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩...

អ្នកលេងសង្ក្រានជិត៣ម៉ឺននាក់បានចូលរួមកំសាន្តសប្បាយជាមួយសង្ក្រានរដ្ឋបាលស្រុកស្ទោងនៅសង្ក្រាន្តថ្ងៃទី ២។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  កំពង់ធំ(:)លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមកំសាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី សង្ក្រានរដ្ឋបាលស្រុកស្ទោង នៅវត្តហប់ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៥ នៃសង្ក្រាន្តទី២ឆ្នាំនេះ។ ទន្ទឹមនឹងនេះលោកអភិបាលស្រុក បានអំពាវនាវដល់យុវជននិងអ្នកមកលេងសង្ក្រានទាំងអស់ត្រូវលេងកម្សាន្តដោយការទទួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យ មានសីលធម៌ខ្ពស់ ជាពិសេសរក្សានូវទំនៀមទម្លាប់ប្រពៃណីបុរាណនិងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាដែលជាវប្បធម៌ដ៏ផូរផងនៃជាតិយើងឲ្យបានជាអមតៈ។ ជាមួយនេះផងដែរលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្តហប់ កងកម្លាំងទាំងបី ដែលបានបង្កលក្ខណៈនិងផ្ដល់ទីតាំងដល់រដ្ឋបាលស្រុកសម្រាប់រៀបចំសង្ក្រាន្តរបស់រដ្ឋបាលស្រុកស្ទោងសម្រាប់ជូនពុកម៉ែបងប្អូនបានកំសាន្តសប្បាយឆ្នាំថ្មីទាំងអស់គ្នា ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ដែលមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត...

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  (កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការរៀបចំសង្ក្រាន្តកំពង់ធំថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃអង្គារ ៣រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក...

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ជូនកងកម្លាំង សម្ដែងរបាំម៉ាឌីហ្សុនកងទ័ព និងកងកម្លាំងការពារសន្តិសុខសុវត្ថិភាព​ ព្រមទាំង​បាញ់​កាំជ្រួច​អបអរសាទរ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  (ខេត្តកំពង់ធំ)៖ នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  បានរៀបចំកម្មវិធីត្រួតពិនិត្យកងកម្លាំង និងប្រគល់ថវិកាជំនួយឧបត្ថម្ភរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនយោធិននារី ដែលបានចូលរួមសម្ដែងរបាំម៉ាឌីហ្សុនកងទ័ព ក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ និងឧបត្ថម្ភជូនកងកម្លាំង ដែលមានភារកិច្ចប្រចាំការការពារតាមបណ្តាគោលដៅ ព្រមទាំង​កងកម្លាំង...

ឯកឧត្តម ថោ ជេដ្ឋា ផ្តល់អំណោយជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់២៦គ្រួសារនៅឃុំទ្រា។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  កំពង់ធំ(:)លោកផាង ជីវ័ន្ដ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងអាជ្ញាធរឃុំទ្រាអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាទៅជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦គ្រួសារកាលពីរសៀលថ្ងៃទី ១៤ខែមសាឆ្នាំ ២០២៥។ ក្នុងឱកាសនោះដែរលោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជាក្នុងឃុំទ្រាទាំងមូលជាពិសេសបងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៃឱកាសនេះ ថ្វីដ្បិតតែអំណោយនៅពេលនេះមានសភាពតិចតួចក្តីប៉ុន្តែបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានដែលតែងតែបានចុះជួបជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។ ជាមួយគ្នាលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្ទង់ទាំងមូលសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ឲ្យបានខ្ពស់បំផុតពីព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះនឹងមានបាតុភូតភ្លៀងជាបន្តបន្ទាប់នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។ សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី សរុបថវិកាចំនួន ៤ ៧០០ ០០០រៀល ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរួមមាន៖ ១)អង្ករ ៥០គីឡូក្រាម ២)មី...

ស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥​ មានសរុបប្រមាណមានសរុបចំនួនប្រមាណ១៣២.៣៥៩នាក់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  (កំពង់ធំ)÷ ខេត្តកំពង់ធំជាខេត្តមួយនៅចំណុចកណ្ដាលនៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានតុបតែងលម្អមានកន្លែងជាច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និងថតរូបជាអនុស្សាវរីយ៍ជាច្រើនកន្លែង។ ក្នុងនោះស្ថានភាពភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែខេត្តកំពង់ធំនាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥​ មានសរុបប្រមាណមានសរុបចំនួនប្រមាណ១៣២.៣៥៩នាក់ តាមរបាយការណ៍របស់លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថាភ្ញៀវជាតិចំនួន ១៣២.២០៨នាក់ ភ្ញៀវបរទេសចំនួន១៥១នាក់ ដែលក្នុងនោះរួមមាន÷ ភ្ញៀវទេសចរណ៍ទស្សនាតាមគោលដៅទេសចរណ៍ប្រមាណ ៣.៥៧០នាក់ ភ្ញៀវទេសចរណ៍...

សង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ : នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន១១នាក់និង ដកហូតម៉ូតូស៊ីមាំងប្រែនកែច្នៃខុសបច្ចេកទេសចំនួន១១គ្រឿងមកអប់រំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ: នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងនគរបាលផែនជំនាញ កម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទូទាំងខេត្ត ដាក់ពង្រាយកម្លាំងយាមល្បាត ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់...

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូសួរសុខទុក្ខពលករខ្មែរត្រឡប់ពីប្រទេសថៃមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទីរសៀលអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពនិងគណ:ប្រតិភូអមដំណើរដែលអញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីលេងកំសាន្តស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ លោកអភិសន្តិបណ្ឌិត និងគណ:ប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រីដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រហែលជាជាង៧០% និងបានឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លារបស់លោកផ្ទាល់ ជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន២២៤នាក់...