តុងហ្គារៀបចំការបោះឆ្នោតទូទៅ
តុងហ្គាបានរៀបចំការបោះឆ្នោតទូទៅរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ដោយមានប្រជាជនតុងហ្គាដែលមានសិទ្ធិប្រហែល 60,000 នាក់បោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន 200 នៅទូទាំងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង។
យោងតាមគេហទំព័រ Matangi Tonga Online ដែលជាគេហទំព័រព័ត៌មានរបស់តុងហ្គា មាន 17 អាសនៈសម្រាប់តំណាងប្រជាជន និង 9 អាសនៈសម្រាប់អ្នកតំណាងអភិជននៅក្នុងសភានីតិបញ្ញត្តិរបស់តុងហ្គា។
មានបេក្ខជនជាង 70 នាក់សម្រាប់អាសនៈតំណាងប្រជាជនចំនួន 17 នាក់ហើយគ្រួសារអភិជនចំនួន 33 នឹងជ្រើសរើសអ្នកតំណាងចំនួនប្រាំបួនរបស់ពួកគេពីក្នុងកម្រិតរបស់ពួកគេ។
អភិជនរបស់ប្រទេសកោះបានបោះឆ្នោតជ្រើសរើសតំណាងថ្មីចំនួន 3 នាក់ និងបានបញ្ជូនអ្នកកាន់តំណែងចំនួន...
ចិនដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់តៃវ៉ាន់
រដ្ឋាភិបាលរបស់ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអរិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោកស្រី Zhu Fenglian បាននិយាយថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មមនុស្សនៅក្នុងបញ្ជីនៃអ្វីដែលខ្លួនហៅថា "ជនអបគមន៍ដ៏រឹងរូស" ស្របច្បាប់។
លោកស្រីបាននិយាយថា នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងអ្នកនាំពាក្យរដ្ឋសភា You Si-kun ស្ថិតក្នុងចំណោមអ្នកដែលបានញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាឆ្លងច្រកសមុទ្រ និងបានធ្វើការជាមួយកងកម្លាំងខាងក្រៅដើម្បីបំបែកប្រទេស។
លោកស្រី Zhu បាននិយាយថា...
អាស៊ានអំពាវនាវឲ្យមីយ៉ាន់ម៉ាទទួលយកបេសកជនពិសេស
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ាទទួលយកបេសកជនពិសេសរបស់ក្រុមនេះ ដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងយោធា និងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
អាស៊ានបានបើកកិច្ចប្រជុំកំពូលតាមអនឡាញកាលពីថ្ងៃអង្គារក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ ហើយបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាន។
សេចក្តីថ្លែងការណ៍បង្ហាញពីក្តីបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអំពើហិង្សាកំពុងបន្ត ហើយការស្លាប់កំពុងកើនឡើង។
ខ្លួនក៏អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា "អនុវត្តឱ្យបានឆាប់រហ័ស និងពេញលេញ" នូវកិច្ចប្រជុំកូសង់ស៊ីសប្រាំចំណុចដែលបានព្រមព្រៀងដោយមេដឹកនាំអាស៊ានកាលពីខែមេសា ដែលរួមមានមន្ត្រីយោធាកំពូលរបស់មីយ៉ាន់ម៉ា។
អាស៊ានបានអញ្ជើញអ្នកការទូតជាន់ខ្ពស់ជាជាងប្រមុខយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់។ ប៉ុន្តែយោធាបានប្រកែកថា នេះផ្ទុយនឹងគោលការណ៍របស់អាស៊ាន ហើយបានបដិសេធការអញ្ជើញ។
សេចក្តីថ្លែងការណ៍បដិសេធការលើកឡើងនេះ។ ខ្លួននិយាយថា "ខណៈពេលដែលគោរពគោលការណ៍នៃការមិនជ្រៀតជ្រែក" ប្រទេសសមាជិកបានអះអាងឡើងវិញនូវការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ និងគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលរដ្ឋធម្មនុញ្ញ៕
ប្រទេសទួរគីគម្រាមបណ្តេញឯកអគ្គរដ្ឋទូតលោកខាងលិច 10 រូប
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន 10 រួមទាំងសហរដ្ឋអាមេរិក ត្រូវបានប្រកាសថា "អ្នកទាំងនោះមិនអាចទទួលយកបាន" សម្រាប់សេចក្តីថ្លែងការណ៍រួមស្តីពីការឃុំខ្លួនពាណិជ្ជករទួរគី។
ស្ថានទូតសហរដ្ឋអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាឡឺម៉ង់ ហូឡង់ នូវែលសេឡង់ ន័រវេស និងស៊ុយអែត បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី18 ខែតុលា ដោយអំពាវនាវឱ្យមានការជំនុំជម្រះឆាប់រហ័ស និងដោះលែងសកម្មជន...
លោក Kishida និង លោក Modi នឹងធ្វើការដើម្បីស្ថិរភាពតំបន់
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Kishida Fumio និងសមភាគីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថាពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។
មេដឹកនាំទាំងពីរបាននិយាយតាមទូរស័ព្ទប្រហែល ២៥ នាទីកាលពីថ្ងៃសុក្រ។ វាគឺជាការសន្ទនាលើកដំបូងរបស់លោកទាំងពីរចាប់តាំងពីលោក Kishida ឡើងកាន់តំណែង។
មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីបន្ថែមទៀតព្រមទាំងសហការគ្នាក្រោមអ្វីដែលហៅថាសម្ព័ន្ធមិត្ត ៤ប្រទេស រួមមានជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក។
មេដឹកនាំទាំងពីរក៏បានយល់ព្រមប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនិងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ ហើយពួកគាត់បានបញ្ជាក់ថាពួកគាត់ នឹងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីសម្រេចបាននូវសន្តិសុខសេដ្ឋកិច្ចរួមទាំងភាពធន់នៃសង្វាក់ផ្គត់ផ្គង់។
លោក Kishida បានចង្អុលបង្ហាញថាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខតំបន់និងពិភពលោក។ លោកបានសុំការយោគយល់និងការគាំទ្រដើម្បីដោះស្រាយបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង៕
លោក Blinken៖ សហរដ្ឋអាមេរិកគាំទ្រតៃវ៉ាន់
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានព្រមានមេដឹកនាំចិនកាលពីថ្ងៃពុធអំពីភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក Antony Blinken បានជំរុញឱ្យពួកគេបញ្ឈប់នូវអ្វីដែលគាត់ហៅថា “សកម្មភាពយោធាបង្ករឿង” របស់ពួកគេនៅជិតកោះតៃវ៉ាន់។
លោក Blinken បាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងប៉ារីស។ លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីជំរុញវិបុលភាព សន្តិសុខនិងគុណតម្លៃរួមគ្នា។
រដ្ឋមន្ត្រីរូបនេះបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ គាត់បាននិយាយថាការប្តេជ្ញាចិត្តគឺ “មិនប្រែប្រួល”។
យន្តហោះយោធាចិនបានចូលទៅក្នុងតំបន់តៃវ៉ាន់ម្តងហើយម្តងទៀតចាប់តាំងពីដើមខែនេះ៕
លោក Kishida កំពុងរៀបចំង្កើតរដ្ឋាភិបាលថ្មី
មេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយមសំខាន់របស់ជប៉ុនគឺលោក Kishida Fumio កំពុងរៀបចំបង្កើតរដ្ឋាភិបាលថ្មី។ គាត់ស្ទើរតែត្រូវបានធានាថានឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដោយទិនសភានៅថ្ងៃច័ន្ទ។
លោក Kishida បានជួបជាមួយលោក Matsuno Hirokazu ប្រធានលេខាធិការខុទ្ទកាល័យកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីខ្លឹមសារនៃសុន្ទរកថាគោលនយោបាយមួយដែលលោក Kishida នឹងថ្លែងក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៅឯទិនសភានៅថ្ងៃសុក្រនេះ។
គាត់មានគម្រោងស្នើគោលនយោបាយសំខាន់ៗដែលគាត់បានតស៊ូមតិក្នុងអំឡុងពេលការបោះឆ្នោតដឹកនាំរបស់បក្ស LDP កាលពីខែមុនរួមទាំងការបង្កើតទម្រង់មូលធននិយមថ្មី។
លោកគីស៊ីដាក៏មានគម្រោងបញ្ចប់បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអាទិត្យនេះដែរ។
សម័យប្រជុំវិសាមញ្ញនៃទិនសភាត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១៤ ខែតុលា។
អាណត្តិសម្រាប់សមាជិកសភាជាន់ទាបបញ្ចប់នៅថ្ងៃទី ២១ ខែតុលា។
ប្រសិនបើនាយករដ្ឋមន្រ្តីថ្មីរំលាយសភាជាន់ទាប ការបោះឆ្នោតសកលសម្រាប់សភានឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤០ ថ្ងៃ។
អ្នកកតាក់តែងច្បាប់នៅក្នុងសម្ព័ន្ធចម្រុះកំពុងធ្វើបរិកកម្មថាការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី ៧ ខែវិច្ឆិកា ឬថ្ងៃអាទិត្យបន្ទាប់ដោយពិចារណាលើកម្មវិធីទិនសភានិងការទូត៕
ចិនប្រឆាំងតៃវ៉ាន់ដែលចូលរួមជាមួយកិច្ចព្រមព្រៀងឬអង្គការផ្លូវការ
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអន្តរកម្មផ្លូវការរវាងប្រទេសណាមួយនិងតៃវ៉ាន់ ហើយបដិសេធយ៉ាងដាច់ខាតចំពោះការចូលជាសមាជិកតៃវ៉ាន់ទៅនឹងកិច្ចព្រមព្រៀងឬអង្គការណាមួយដែលមានលក្ខណៈផ្លូវការ។
អ្នកនាំពាក្យលោក Zhao Lijian បានបានថ្លែងនៅពេលត្រូវបានសួរដើម្បីធ្វើអត្ថាធិប្បាយអំពីសេចក្តីប្រកាសរបស់តៃវ៉ាន់អំពីការដាក់ពាក្យចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍន៍ភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃពុធ។
ដោយកត់សំគាល់ថាមានប្រទេសចិនតែមួយប៉ុណ្ណោះនៅលើពិភពលោកហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន លោក Zhao បាននិយាយថាគោលការណ៍ចិនតែមួយគឺជាបទដ្ឋានដែលទទួលស្គាល់ជាសកលលើទំនាក់ទំនងអន្តរជាតិនិងការឯកភាពរបស់សហគមន៍អន្តរជាតិ៕
ក្រុមបាតុករថៃទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្តុំគ្នានៅរដ្ឋធានីបាងកកប្រទេសថៃកាលពីថ្ងៃអាទិត្យដែលជាខួបទី ១៥ ឆ្នាំនៃរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០០៦ ដើម្បីទាមទារឱ្យមានការលាលែង របស់លោកប្រាយុទ្ធ ចាន់អូចាដែលជាអតីតប្រមុខយោធាចេញពីដំណែងនាយករដ្ឋមន្រ្តី។
ប៉ូលីសនិយាយថាមនុស្សប្រហែល ២.០០០ នាក់បានចូលរួមក្នុងបាតុកម្មនេះ។ ពួកគេរួមមានអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត្រាដែលត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារហើយឥឡូវនេះរស់នៅក្នុងការនិរទេសខ្លួនដោយខ្លួនឯង។
បាតុករជាច្រើននាក់បានបើកឡានជុំវិញទីក្រុងបាងកកដោយជិះម៉ូតូនិងយានជំនិះផ្សេងៗទៀតដោយកាន់បដាដែលអំពាវនាវឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង។
អ្នកចូលរួមម្នាក់បាននិយាយថាពលរដ្ឋកំពុងស្រេកឃ្លានដោយសារពួកគេមិនអាចធ្វើការបានដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតរាតត្បាតលើសេដ្ឋកិច្ច។
លោកបានបន្ថែមថាប្រជាជនចង់បានរដ្ឋាភិបាលថ្មីដែលមិនត្រូវបានដឹកនាំដោយលោកប្រាយុទ្ធជានាយករដ្ឋមន្ត្រី។
ពលរដ្ឋវ័យក្មេងបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលស្ទើរតែរាល់ថ្ងៃ។ អ្នកគាំទ្រលោកថាក់ស៊ីនដែលនៅតែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជននៅតាមជនបទនិងអ្នកផ្សេងទៀតក៏បានបង្កើនការតវ៉ាផងដែរ៕
ចិនធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់
យោធាចិននិយាយថាខ្លួនបានធ្វើសមយុទ្ធយោធានៅភាគនិរតីកោះតៃវ៉ាន់កាលពីថ្ងៃសុក្រ។ កោះតៃវ៉ាន់បានបញ្ចប់ការធ្វើសមយុទ្ធយោធាដ៏ធំមួយនៅថ្ងៃតែមួយ។
ទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបានប្រកាសកាលពីថ្ងៃសៅរ៍ថានាវាកងទ័ពជើងទឹក យន្តហោះព្រមានមុន និងយន្តហោះទម្លាក់គ្រាប់បែកបានចូលរួមក្នុងសមយុទ្ធនេះ។
អ្នកនាំពាក្យបញ្ជាការដ្ឋានរូបនេះបាននិយាយថាការល្បាតនិងការធ្វើសមយុទ្ធបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នារបស់យោធាចិននៅក្នុងតំបន់នោះ។
មន្ត្រីរូបនេះបាននិយាយថាសកម្មភាពទាំងនេះនឹងត្រូវរៀបចំឡើងជាប្រចាំអាស្រ័យលើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់និងតម្រូវការក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ។
ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍នៅថ្ងៃសុក្រនេះថាយន្តហោះចិនចំនួន ១០ គ្រឿងរួមទាំងយន្តហោះចម្បាំងនិងយន្តហោះប្រឆាំងនាវាមុជទឹកបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
តៃវ៉ាន់បានបញ្ចប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃដដែល។ សមយុទ្ធរយៈពេល ៥ ថ្ងៃនេះសន្មតថាជាការវាយប្រហារដោយកងកម្លាំងចិន៕