សិស្សវិទ្យាល័យនៅពោធិ៍សាត់ ១២នាក់បានដួលសន្លប់ជាបន្តបន្ទាប់

64
សិក្សានុសិស្សកំពុងដួលសន្លប់។រូបភាពពី FN។
សិក្សានុសិស្សកំពុងដួលសន្លប់។រូបភាពពី FN។

សិស្សានុសិស្សនៃវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់បានដួលសន្លប់បន្តបន្ទាប់ តែមិនដឹងមូលហេតុនៅ​ឡើយ ទេ។

តាមការចុះផ្សាយបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែ មករានេះ សិស្សសាលាវិទ្យាល័យ ហ៊ុន ​សែន​ បាក់ ចិញ្ជៀន​​ក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ចំនួន ១២​នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បាន​ដួល​សន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។នេះបើតាមការចុះផ្សាយរបស់ Freshnews។

ការចុះផ្សាយដដែលនាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀនលោក​ ស៊ុម​ ផារិទ្ធ​ បានឲ្យដឹងថា​ សិស្សានុ​សិស្ស​នៅសាលារបស់លោក​បានដួលសន្លប់បន្តបន្ទាប់នៅវែលាម៉ោង​៩ព្រឹកនេះ​ តែមិនទាន់ដឹងមូលហេតុ ហើយ​​ភ្លាមៗ​នោះ លោកគ្រូ អ្នកគ្រូ​របស់លោក ក៏បានដឹកជញ្ជូនសិស្សានុសិស្សទាំងនោះ​ មកសង្គ្រោះបន្ទាន់​ នៅមន្ទីរ​ពេទ្យ​បង្អែកពោធិ៍សាត់​។

តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថានៅនៅថ្ងៃត្រឹងនេះសិស្សសាលាទាំងនោះ​ បានមានអាក្ការធូរស្រាល​បន្តិចវិញហើយ ហើយគ្រូពេទ្យបានកំពុងពិនិត្យ​ធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុ៕