សមត្ថកិច្ចប្រកាសលេខទូរស័ព្ទអន្តរាគមន៍ក្នុងបុណ្យទន្លេ
សមត្ថកិច្ចបានប្រកាសលេខទាន់ហេតុការណ៍ (Hotline) សម្រាប់អន្តរាគមន៍លើបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងពិធីបុណ្យទន្លេនៅសប្ដាហ៍ក្រោយ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) សម្រាប់ពិធីបុណ្យទន្លេចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការចុះផ្សាយដដែល លេខទូរសព្ទទាន់ហេតុការណ៍ទាំងនោះមានចំនួន ៦ ខ្សែ គឺលេខ ១១៧ លេខ ៧៤០ លេខ ៧៤១ លេខ...
ភ្លើងឆេះព្រៃចំការប្រមាណ ៥ហិចតាតែមិនរាលដាលដល់ផ្ទះពលរដ្ឋ
ករណីអគ្គិភ័យ ឆេះព្រៃរបោះ ចំការបារាំងប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។
តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង ១១និង១០នាទី មានអគ្គីភ័យមួយកើតឡើងនៅភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា។
តាមការចុះផ្សាយដដែលលោក មាន សំណាង អធិការស្រុកបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចេញប្រតិបត្ដិការសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ ២៥នាក់ នាយទាហានសកម្មត្មាតពង៨៦នាក់ មេព្រៃ០៥នាក់ នឹងប្រជាពលរដ្ឋប្រជាការពារ៤០នាក់ បានជួយពន្លត់...
កុមារតូចដុតភ្លើងលេងលើពូកបណ្ដាលឲ្យឆេះផ្ទះអស់២ ខ្នង
ផ្ទះ ២ខ្នងនៅខេត្តកំពង់ចាមត្រូវបានអគ្គីភ័យឆាប់ឆេះគ្មានសល់ ដោយសារតែកូនតូចបានយកប្លាស្ទិក ដុតលេង នៅលើពូក។
តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង០០នាទី នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកើតឡើង ផ្ទះឈើ ប្រក់ស័ង្គសី ២ខ្នង ទំហំប្រវែង ៦ម៉ែត្រគុណ ១០ម៉ែត្រ មានបន្ទប់ឥដ្ឋខាងក្រោម។
តាមការចុះផ្សាយដដែលផ្ទះនោះជាកម្មសិទ្ធរបស់ឈ្មោះ តឿន ចិន្តា (ប្តី)...
សមត្ថកិច្ចឃាត់ខ្លួនវៀតណាម ១៩នាក់ករណីស្នាក់នៅ និងធ្វើការខុសច្បាប់
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ១៩ នាក់ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមច្បាប់ ករណីចូលរស់នៅ និង ធ្វើការខុសច្បាប់។
បើតាមការចុះផ្សាយរបស់អគ្គស្នងការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទី កម្លាំងសមត្ថចម្រុះមូលដ្ឋានខណ្ឌឬស្សីកែវ និងខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ចំនួន៣ទីតាំងផ្សេងគ្នា ប្រមូលបានជនជាតិវៀតណាម ១៩នាក់។
តាមការចុះផ្សាយដដែលបន្តថាសមត្ថកិច្ចបានចុះពិនិត្យ សិប្បកម្មផលិតដែក ស្ថិតនៅតាមផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ជាលទ្ធផល...
ថ្ងៃរៀបការបុរសម្នាក់ខ្យល់គរស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល
បុរសម្នាក់បានខ្យល់គរដួលស្លាប់នៅចំថ្ងៃរៀបការនៅខេត្តឧត្តមមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ភ្ញៀវដែលបានមកចូលក្នុងពិធីមង្គលការ។
នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី នៅភូមិពោធិ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមការចុះផ្សាយដដែលលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនិងជាប្រធានការិយាល័យព្រហ្មទណ្ឌនៃនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក...
រថយន្ត ២គ្រឿងត្រូវអគ្គិភ័យឆាប់ឆេះនៅខណ្ឌសែន សុខ
អគ្គិភ័យមួយកើតឡើងនៅតាមបណ្តោយផ្លូវហាន់ណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឲ្យឆេះរថយន្តអស់ ២គ្រឿង។
តាមការចុះផ្សាយរបស់អគ្គស្នងការដោយលើកសំដីសមត្ថកិច្ចថាអគ្គីភ័យនេះបានកើតឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង២២នាទីព្រឹក ដោយម្ចាស់ឈ្មោះ អន រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់រថយន្ត។
តាមការចុះផ្សាយសមត្ថកិច្ចបានបន្ថែមថាមូលហេតុគឺបណ្តាលមកពីឆ្លងក្បាលអាគុយរថយន្ត បណ្ដាលឲ្យ ឆេះរថយន្តកូរ៉េម៉ាកសាំយ៉ុង អស់ចំនួន២គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងប្រតិបត្តិការខាងលកម្លាំងការិយាល័យអគ្គិភ័យបានប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ស្មើនឹង ១២ម៉ែត្រគូប ៕
អ្នកជាប់ឃុំក្នុងពន្ធនាគារមានជិត ៣ម៉ឺននាក់គិតត្រឹមឆ្នាំ ២០១៧
តាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ពន្ធនាគារនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមឆ្នាំ ២០១៧ មានអ្នកជាប់ឃុំប្រមាណជិត ៣ម៉ឺននាក់ និងមានជនបរទេសជាង ១ពាន់នាក់ផងដែរ។
នេះបើតាមការឲ្យដឹងពីអគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ដែលប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។
លោកបានលើកឡើងថា នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ ជិត៣ម៉ឺននាក់ដោយក្នុងនោះរួមមាន ជនត្រូវចោទ ចំនួន ៦ ៧៦៣នាក់...
កម្មកររោងចក្រនៅអង្គស្នួលស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេច
កម្មកររោងចក្រជាង ៧០នាក់មកពីស្រុកអង្គស្នួលខេត្តកណ្ដាលបានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និងព្យួរការងារប្រធានសហជីព។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី នៅត្រង់ចំណុចមុខវត្តបទុមវតី (ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី) មានកម្មករមកពីរោងចក្រ របស់ក្រុមហ៊ុន ខូស ម៉ូ តិច ស្តាយខូអិលធីឌី មានទីតាំងស្ថិតនៅស្រុក អង្គស្នួល ខេត្តកណ្តាល មានគ្នាប្រមាណជាង...
បុរសម្នាក់ស្លាប់ដោយឆក់ពេលដកព្រីទាំងខ្លួនកំពុងសើម
បុរសម្នាក់នៅនៅបាត់ដំបងឆក់ខ្សែភ្លើងស្លាប់ ដោយសារដកព្រីភ្លើងពេលខ្លួនកំពុងសើម។
តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ នៅចំខាងជើងផ្លូវបំបែកទីរួមស្រុកភ្នំព្រឹក ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីមនុស្សឆក់ខ្សែភ្លើង បណ្តាលអោយស្លាប់។
ការចុះផ្សាយដដែលប្នតថាជនរងគ្រោះឈ្មោះ ង៉ែត ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ បានឆកខ្សែភ្លើងបន្ទាប់ពីទៅដកព្រីភ្លើងទាំងខ្លួនកំពុងសើម។
ក្រោយពីបានទទួលដំណឹងភ្លាម កម្លាំងជំនាញនៃអធិការដ្ឋានស្រុក បានទៅចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសពឃើញថាម្រាមដៃមេផ្នែកខាងឆ្វេងមានស្នាមខ្សែភ្លើងឆក់ ០១កន្លែង ប្រវែង...
អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន
ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន មានអគ្គិភ័យមួយកើតឡើងក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។
ការចុះផ្សាយដដែលឲ្យដឹងថាមន្ត្រីការិយាល័យអគ្គិសភ័យបានឲ្យដឹងថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់ ម៉ូតូ និង សម្ភារះផ្សេងទៀត។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គិភ័យដើម្បីពន្លត់ផងដែរ៕