យ៉ាងហោចណាស់ផ្ទះ ១៦ ខ្នងត្រូវបានឆាប់ឆេះនៅសង្កាត់ទឹកថ្លា

84
ករណីអគ្គីភ័យឆាប់ឆេះនៅទឹកថ្លា។ រូបពីអគ្គស្នងការនគរបាលជាំតិ។

យ៉ាងហោចណាស់ផ្ទះពលរដ្ឋចំនួន ១៦ ខ្នង និង​សំភារៈផ្សេងទៀត ត្រូវបានអគ្គីភ័យឆាប់ឆេះក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

អគ្គីភ័យឆាប់ឆេះនៅទឹកថ្លា។រូបពីអគ្គស្នងការនគរបាលជាតិ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាល្ងាចនៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ និង​០០​នាទី​ មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ស្ថិត នៅ​ចំណុច​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បណ្តា​ឲ្យ​ឆេះ​ផ្ទះ​ អស់​ចំនួន​១៦​ខ្នង​ ធ្វើ​ពី​ឈើ​ ប្រក​ស័ង្កសី​ និង ខូចខាត​សម្ភារៈ​អស់​ មួយ​ចំនួន​ធំ​ ។​

ការចុះផ្សាយដដែលនោះបន្តថាក្នុង​ករណី​ឆា​ប់​ឆេះ​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​សរុប​ចំនួន​ ៣២​គ្រឿង​ ក្នុង​នោះ​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​ចំនួន​២១​គ្រឿង​ ,​ អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​ ៣​ គ្រឿង​ ,​ កងរាជ​អាវុធហត្ថ​ចំនួន​៤​គ្រឿង​ ,​ 0CIC​ ចំនួន​៣​គ្រឿង​ និង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​០១​គ្រឿង។

ការចុះផ្សាយដដែលនោះបន្ថែមថាទោះបីជាយ៉ាងណាអាជ្ញាធរនៅមិនទាន់រកឃើញពីមូលហេតុនៅឡើង ហើយថា​កំពុងធ្វើការ​ស្រាវជ្រាវបន្តដើម្បីស្វែងរកពីហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង៕