អ្នកឧកញ៉ា គិត ម៉េងប្រធានអគ្គនាយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានលិខិតថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចំពោះការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។
ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកឧកញ៉ា...
ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។
ក្រុមហ៊ុនព្រីនស៍ ហូល ឌីង...
អគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។
សម្តេច ហេង សំរិន ផ្ដល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន...
អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់
នៅពាក់កណ្តាលខែតុលានេះ កម្ពុជាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើនទទួលរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្មលើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមធ្វើការឧបត្ថម្ភដល់ជនរងគ្រោះឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ក្រុមហ៊ុនព្រីនស៍...
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់ ២៥,០០០ ដុល្លារ ដល់សាលាចិន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់២៥០០០ដុល្លារ ដល់ការកសាងអគារសាលប្រជុំ និងទីចាត់កម្ពស់២ជាន់នៅសាលាចិន ហួរ ខៀវ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់ចាត់ការដល់លោកគ្រូ អ្នកគ្រូ។ក្នុងពិធីប្រគល់ថវិកាដល់សាលាចិន ហួរ ខៀវ ក្នុងខេ្តតកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌...
ប្រជាពលរដ្ឋនៅស្រុកបាធាយ ៧០០គ្រួសារទទួលបានអំណោយពីមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ប្រមាណ៧០០គ្រួសារដែលរស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានលោកអភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន ចុះសួសុខទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោក លី មីន បានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។...
ក្មេងនិមិត្តរូបប្រទេសស៊ីរីឥឡូវនេះមានសុវត្ថិភាពនៅក្នុងប្រទេសទួរគី
បងប្អូនស្រីវ័យក្មេងពីរនាក់ដែលបានក្លាយជានិមិត្តរូបនៃវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមបានចាប់ផ្តើមជីវិតថ្មីនៅប្រទេសទួរគីដែលនៅជិតខាង។
Noor និង Alaa ដែលមានអាយុ 10 និង 8 ឆ្នាំបានបង្ហាញពិភពលោកតាមរយៈគណនី Twitter របស់ពួកគេអំពីការរងទុក្ខរបស់ជនរងគ្រោះស៊ីវិលនៃការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងសង្កាត់ Ghouta ភាគខាងកើតរបស់ពួកគេ។
ខណៈដែលពួកគេបានព្យាយាមរស់រានពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនស្រី បានធ្វើការអំពាវនាវជាញឹកញាប់ឱ្យសហគមន៍អន្តរជាតិជួយរំដោះហ្គោតាភាគខាងកើតមុនពេលវាយឺតពេល។
ទារកស៊ីរីដែលត្រូវបានគេស្គាល់ថា "Baby Karim" ក៏បានបំផុសគំនិតយុទ្ធនាការគាំទ្រសកលលោកផងដែរបន្ទាប់ពីគាត់បានបាត់បង់ភ្នែកឆ្វេងរបស់គាត់ហើយរឿងរបស់គាត់ត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ។
បងប្អូនស្រីនិងទារកបានភៀសខ្លួនទៅប្រទេសទួរគីនៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងខិតត្រួតត្រាទាំងស្រុងលើតំបន់ហ្គោតាភាគខាងកើត។
ពួកគេត្រូវបានស្វាគមន៍ដោយប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ។
Noor និង Alaa បានបង្ហោះរូបថតមួយកាលពីថ្ងៃចន្ទដោយបង្ហាញពីបងប្អូនស្រីដែលបានផ្តល់ទឹកដោះគោដល់ទារក...
សម្ដេចហ៊ុនសែន ប្រកាសជួសជុលផ្សារច្បារអំពៅជូនអាជីវករ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសថាសម្ដេចហ៊ុន សែន នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ដោយមិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញ។
តាមការចុះផ្សាយរបស់ហ្វេសញូថានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមសំណើរបស់អាជីវករ ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន...
ទារិកាកើតមកមាន ក្បាលពីរ បេះដូង ៦ថត បង្កការភ្ញាក់ផ្អើល
ក្នុងមន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដែល ទារិកា ចំម្លែក កើតមកមាន ខ្លួន មួយ ក្បាលពីរ ហើយបេះដូងមាន ៦ថត។
រឿងគួរឲ្យភ្ញាក់ផ្អើលនេះបានកើតនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ត សៀមរាប កាលពីរសៀលថ្ងៃសៅរ៍ទី០៣ខែមីនាឆ្នាំ២០១៨ ។
តាមព័ត៌មានឲ្យដឹងថាឱពុករបស់ទារិការនេះ មានឈ្មោះកាំ សារី ម្តាយមានឈ្មោះ កេត ម៉ាលី មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង...