ដំរីព្រៃមួយក្បាលឆ្លងដែន ជាន់ស្រ្តីម្នាក់ឲ្យរបួសធ្ងន់នៅភ្នំព្រឹក

92
សត្វដំរីដែលរត់ឆ្លងដែនជាន់ស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់។ រូបពីអគ្គស្នងការនគរបាលជាតិ។
ស្រ្តីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រូបអគ្គស្នងការនគរបាលជាតិ។

សត្វដំរីព្រៃមួយក្បាលបានឆ្លងដែនមកពីព្រំដែននៃប្រទេសថៃចូលមកទឹកដីខ្មែរហើយ​បានរត់ជាន់​ស្រ្តី​ម្នាក់​ដែល​កំពុង​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យរងរបួសធ្ងន់នៅស្រុកភ្នំព្រឹក។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​ ២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភ្នំ​ណាំ​សាប ស្ថិតនៅ​ក្នុងភូមិ ដំ​ណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​

តាមការចុះផ្សាយដដែលសត្វដំរីនេះទំនង​​ជា​កំពុង​ចុះប្រេង ហើយ​បាន​ដើរ​វិលវល់​តាម​ស្រុក​មួយចំនួន ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន រហូត​ដល់​យប់មិញ​នេះ​ក៏ដេញ​ជាន់​មនុស្សបណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ចក់ គឹម​ហៃ អាយុ​៣២​ឆ្នាំ ​ដែលស្នាក់នៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ត្រង់ចំណុច​កើតហេតុ​ខាងលើ ​រងរបួស​ត្រង់​ស្មា​បោះដៃផុត និង បាក់ឆ្អឹង​ជំនី​ខាងឆ្វេង ចំនួន​១០​ឆ្អឹង​។​

តាមការចុះផ្សាយនោះបន្តថាសត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ បាន​រត់​ចេញពី​ព្រៃ ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ អាង​ឬ​ណៃ ស្ថិតក្នុង​ខេត្ត​ឆៈ​ឈើ​ង​សៅ ហើយ​បាន​រត់​មក​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ខ្មែរ ត្រង់ចំណុច​ភូមិ​៧ ឃុំ​បាន​ថាប់​ភ្រិ​ក ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​៕