ប្រ​ធានា​​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​​ន​ ​​​លោ​ក​ ​Z​e​l​e​​n​s​k​y​y​ ​ព្រ​មា​ន​​​អា​មេ​​រិ​ក​​​ថា​ ​បើ​​​​មិ​ន​​​ផ្ត​ល់​ជំ​នួ​យ​​​ទា​ន់​ពេ​ល​​​ទេ​ ​លោ​ក​​​​នឹ​ង​​​សុំ​​​ចុះ​ចា​ញ់​​​រុ​ស្ស៊ី​​​​ហើ​យ​​​


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
24

អន្តរជាតិ ៖ ​ប្រ​ធា​នា​ធិ​ប​តី​​​អ៊ុ​យ​​ក្រែ​​​ន ​​លោ​ក​ ​​V​ol​o​​d​ym​​y​r​ ​Z​e​l​e​n​s​k​y​y​ ​បា​ន​​​អំ​ពា​វ​នា​វ​​​ឱ្យ​​​ប​ន្ត​​​ជំ​នួ​យ​​​យោ​ធា​​​ពី​​​​លោ​ក​ខា​ង​​លិ​ច​ ​សំ​ខា​ន់​​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​ខ​ណៈ​ដែ​ល​​​កា​រ​ប្រ​យុ​ទ្ធ​​​រ​ប​ស់​​​ប្រ​ទេ​ស​​​លោ​ក​​​ប្រឆាំ​ង​នឹ​​ង​​​កា​រ​ឈ្លា​ន​ពា​ន​​​រ​ប​ស់​​​រុ​ស្ស៊ី​​​បា​ន​​​ឈា​ន​​​​ចូ​ល​ដ​ល់​​​ឆ្នាំ​​​ទី​ ​៣​ ​ដ៏​​​សំ​ខា​ន់​​​ហើ​យ​ ​ហើ​យ​​​បើ​​​អា​មេ​​រិ​ក​​​មិ​ន​​​រួ​ស​រា​ន់​​​ក្នុ​ង​កា​រ​​​ផ្ត​​ល់​ជំ​នួ​យ​​​ឲ្យ​​​ទា​ន់​ពេ​​ល​វេ​លា​​​ទេ​ ​លោ​ក​​​​នឹ​ង​​​សុំ​​​ចុះ​ចា​ញ់​​​រុ​ស្ស៊ី​​​​ហើ​យ​ ​ព្រោះ​​​ស្ថា​ន​ភា​ព​​​​ស​ម​រ​ភូ​មិ​​​នៅ​​​អ៊ុ​យ​​​ក្រែ​​​ន​​​​ឈា​ន​ដ​ល់​​​រ​ប​ត់​​​មួ​យ​​​ហើ​យ​​​។​

លោ Zelenskyy បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​អ៊ុយ​ក្រែ​ន និង​បរទេស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រយៈពេល​ពី​រ​ម៉ោង​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃអាទិត្យ មួយថ្ងៃ​បន្ទាប់ពី​ខួប​លើក​ទី​ពីរ​នៃ​ការចាប់ផ្តើម​នៃ​ការ​លុកលុយរ​របស់​រុស្ស៊ី​។​

លោក​បាន​លាតត្រដាង​ជា​លើកដំបូង​ថា​ទាហាន​អ៊ុយ​ក្រែ​ន ៣១.០០០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ហើយ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការពន្យារពេល​ជំនួយ​យោធា​ពី​បណ្តា​ប្រទេស​លោកខាងលិច​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ឥឡូវនេះ​គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត​សម្រាប់​ការរួបរួម​របស់​យើង​។​

លោក​ក៏បាន​សំដៅ​ទៅលើ​ភាពជាប់គាំង​នៅក្នុង​សភា​អាមេរិក​ជុំវិញ​ជំនួយ​យោធា​ថ្មី​របស់​ប្រទេស​នេះ​ដល់​អ៊ុយ​ក្រែ​ន​។ គាត់​បាន​និយាយថា​សមាជិកសភា​អាមេរិក​ដឹងថា​អ៊ុយ​ក្រែ​ន​ត្រូវការ​ការគាំទ្រ​ក្នុង​រយៈពេល​មួយខែ ហើយ​គាត់​ក៏​រំពឹងថា​ពួកគេ​នឹងធ្វើ​ការសម្រេច​ចិត្តជា​វិជ្ជមាន​។ ផ្តើម​ពី​នោះ​លោក​ក៏​ព្រមាន​ថា យើង​នឹង​សម្រេចចិត្ត​ទទួលយក​ផែនការ​សន្តិភាព​ដែល​ស្នើ​ដោយ​រុស្ស៊ី ប្រសិន​ជំនួយ​ពី​អាមេរិក​មក​មិនទាន់​ពេលនោះ​។​

លោក Zelenskyy ក៏បាន​និយាយ​ផងដែរ​ថា រុស្ស៊ី​នឹង​រៀបចំ​សកម្មភាព​វាយលុក​នៅ​ដើម​រដូវក្តៅ ឬ​ចុងខែ​ឧសភា​ខាងមុខនេះ ដោយ​សង្កត់ធ្ងន់ថា​វិធី​បញ្ចប់សង្គ្រាម​នឹង​អាស្រ័យ​លើ​ឆ្នាំនេះ​។ លោក​ថា ឆ្នាំ​ទី​៣ ជា​ចំណុច​របត់​ហើយ​។​

ប្រធានាធិបតី​ក៏បាន​សំដៅ​ទៅលើ​ការសង្ស័យ​របស់​ក្រុង​មូ​ស្គូ​ក្នុង​ការទិញ​សព្វាវុធ​ពី​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ផងដែរ​។ លោក​បាន​និយាយថា ប្រសិនបើ​រុស្ស៊ី​ទទួលយក​សព្វាវុធ​ទាំងនោះ វា​មានន័យថា​ឆ្នាំនេះ​ក៏​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ពួកគេ​ផងដែរ ព្រោះ​ពួកគេ​ក៏​បង្ហាញថា​កំពុងមាន​ឱនភាព​ច្រើន​។​

លោក Zelenskyy បាន​កត់សម្គាល់ថា លោក​សង្ឃឹមថា មេដឹកនាំ​នៃ​ប្រទេស​លោកខាងលិច និង​ប្រទេស​កំពុង​រីកចម្រើន ប្រមូលផ្តុំ​គ្នា​ក្នុងប្រទេស​ស្វី​ស នា​និ​ទាឃ​រដូវ​នេះ ដើម្បី​ពិភាក្សា​អំពី​ផែនការ​សន្តិភាព​ដែល​ស្នើឡើង​ដោយ​ទីក្រុង Kyiv ដែល​រួមមាន​ការដក​កងទ័ព​រុស្ស៊ី​ចេញពី​អ៊ុយ​ក្រែ​ន​។​

លោក​បាន​និយាយថា អ៊ុយ​ក្រែ​ន​នឹង​ស្នើ​វេទិកា​មួយ ដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​អាច​ទទួលយកបាន​ថា លោក​ចាញ់​សង្គ្រាម​នេះ ហើយ​ថា​វា​ជា​កំហុស​មួយ​សម្រាប់​លោកខាងលិច​៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528