សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន

130
សាច់និងឆ្អឹងមាន់ជិត ១តោន ដែលអាជ្ញាធរចាប់បាននៅប៉ោយប៉ែត។ រូបភាពពីអគ្គស្នងការ។
សាច់និងឆ្អឹងមាន់ជិត ១តោន ដែលអាជ្ញាធរចាប់បាននៅប៉ោយប៉ែត។ រូបភាពពីអគ្គស្នងការ។

សមត្ថកិច្ចបានឲ្យដឹងថាសាច់​​ និង​ឆ្អឹង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូលចាប់​បាន ខណៈ​ឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។

​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២១​ ខែមករាម្សិលមិញ​មន្ត្រី​កាំកុង ត្រូល​នៅ​​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រួតពិនិត្យ និង ចាប់តាមសាច់​​ និង​ឆ្អឹ​ង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន។​

តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ចាប់​បាន​​សាច់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​ ៧៦​ ថង់​ស្មើ​ និង​៧៦០​គីឡូក្រាម​ ដែល​ឈ្មួញ​ដាក់​បង្កប់​តាម​រទេះ​នាំ​ចូល​ពី​ថៃ​ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​
​ ​
​ការចុះផ្សាយដដែលនោះបន្តថា​សាច់ ​និង​ឆ្អឹង​ ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ ​ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឈ្មួញល្មើស​ច្បាប់​ដែល​នាំ​ចូល​សាច់ ​និង​ឆ្អឹង​មាន់​ខូចគុណភាព​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​ដោយថា​ដើម្បី​ចាប់ខ្លួន​ និងចាត់ការ​តាម​ផ្លូវច្បាប់​ ៕​