អន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងផ្តល់ការគាំទ្រដំបូងដល់គំនិតនៃការបញ្ជូនបេសកកម្មទ័ពជើងទឹកការពារកប៉ាល់ទៅកាន់សមុទ្រក្រហម។បេសកកម្មនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមមិនលើសពីថ្ងៃទី ១៩ ខែកុម្ភៈ នោះទេ ដោយធ្វើការនៅក្នុងការសម្របសម្រួលជាមួយប្រទេសផ្សេងទៀតផងដែរ។ប្រតិបត្តិការនេះនឹងជួយការពារនាវាពាណិជ្ជកម្មនៅក្នុងផ្លូវដឹកជញ្ជូនតាមសមុទ្រអន្តរជាតិពីការវាយប្រហារដោយចលនា Ansar Allah (Houthi) របស់ប្រទេសយេម៉ែន។
គួរបញ្ជាក់ថា បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រុម Houthis បានព្រមានថា នឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ដោយរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីន Hamas នៅក្នុងតំបន់ដែលប្រយុទ្ធ៕