ជនជាតិចិន ១២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើខុសច្បាប់

80
សកម្មភាពត្រួតពិនិត្យជនជាតិចិនដែលធ្វើការនៅភ្នំពេញ។ រូបអគ្គស្នងការ។
សកម្មភាពត្រួតពិនិត្យជនជាតិចិននៅប៉ោយប៉ែត។ រូបអគ្គស្នងការ។

ជនជាតិ​ចិន​ចំនួន ១២ នាក់​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​​លួចឆ្លង​ដែន និង​កំពុងស្នាក់នៅ​ធ្វើការងារ​ខុស​​ច្បាប់​នៅ​ភ្នំពេញ។

តាមការ​ចុះផ្សាយ​លើ​វេបសាយអ​គ្គស្នង​ការ​នគរបាល​ជាតិ​កាល​ពី​ព្រឹក​​ថ្ងៃ​​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​ ​បានឲ្យដឹងថា​សមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិនដែលស្ថិតនៅផ្លូវ២៧៣ និង​ផ្លូវV១-១៣ សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន ១២ នាក់ដែលគ្មានលិខិតឆ្លង​ដែន។

អគ្គស្នងការនគរបាលជាតិបន្តថាជាមួយគ្នានោះដែរក៏មានជនជាតិចិន ២២នាក់ទៀតមានលិខិតឆ្លងដែន តែមិន​មាន​សៀវភៅ​ការងារ​ក៏ត្រូវបានសមត្ថកិច្ច ដកហូតលិខិតឆ្លងដែន ហើយ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្តនៃ​ច្បាប់​។

​ថ្ងៃជាមួយគ្នានោះដែរកម្លាំង​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃាត់ ខ្លួន​ជន​ជាតិ​ចិនចំនួន ៥០ នាក់ដែរ ដើម្បីពិនិត្យមើល​ឯកផ្លូវច្បាប់​(​ប៉ា​ស្ព័​រ​)​។​

​មន្ត្រី​នគរបាល​អន្តរ​ប្រវេសន៍​​បាន​បញ្ជាក់​ថា​ការឃាត់ខ្លួនជនជាតិចិនចំនួន ៥០នាក់នោះ គឺជាការ​ពង្រឹង​ការងារលើ​ជន​អន្តោ​ប្រវេសន៍​​ដែលមករស់នៅនឹងធ្វើការនៅកម្ពុជា៕​