កម្មកររោងចក្រជិត ១០០ នាក់ដួលសន្លប់ជាបន្តបន្ទាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

80
កម្មករដែលដួលសន្លប់។រូបភាពពី FN។
កម្មករដែលដួលសន្លប់។រូបភាពពី FN។

កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជិត ១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់​នៅព្រឹកនេះ ដោយសារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។

តាមការចុះផ្សាយដោយសារព័ត៌មានFreshnews នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនី​បាន​ដួលសន្លប់ជិត១០០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រ KNN នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមការចុះផ្សាយដដែលបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះជាច្រើននាក់នេះ គឺ​ដោយ​សារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។

តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្រោយហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូន​ទៅសង្គ្រោះ​ភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមា៕