ជនជាតិវៀតណាម ៨នាក់ត្រូវឃាត់ខ្លួនពីបទគ្មានឯកសារផ្លូវច្បាប់

45

ជនជាតិវៀតណាម ៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌដង្កោ ពីបទរស់នៅគ្មានឯកសារផ្លូវច្បាប់។

​តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ចុះ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូងលោក សៀង សុខ ចុះ​ត្រួតពិនិត្យ​ជន​ជនជាតិ​ វៀតណាម​ដែល​លួច​ឆ្លង​ដែន​និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ ស្ថិត​នៅ​ទីតាំង​ ភូមិ​បឹង​ត្រកួន​ សង្កាត់​ខ្វា​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​លោក​អនុសេនីយ៍ឯក​ ចុ​ល​ ចេក​ ជា​នាយ​រង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ ចំនួន​០៨​នាក់​ (​ស្រី​០៥​នាក់​)​ គ្មាន​លិខិតឆ្លងដែន​។

ការចុះផ្សាយដដែលបានឲ្យដឹងថាសមត្ថកិច្ចបានបាន​ឃាត់ខ្លួន​ជនជាតិវៀតណាមទាំងនោះនិងបញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕​