អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះអ្នកទិញដីនៅអង្គរឃ្យុងយូប៉ះដីរដ្ឋ

74
រូុបភាពពីហ្វេសប៊ុកអាជ្ញាធរអប្សរា។
រូុបភាពពីហ្វេសប៊ុកអាជ្ញាធរអប្សរា។

អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះការខូចខាតផលប្រយោជន៍របស់សាធារណៈជនណាដែលបានទិញដីប៉ះចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ ក្នុងតំបន់អង្គរឃ្យុងយូ។

អាជ្ញាធរអប្សរាបានលើកឡើងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១២ ខែមករាដែលទើបផ្សព្វ​ផ្សាយជាសាធារណៈនៅថ្ងៃនេះថា មិនទទួលខុសត្រូវចំពោះការខូចខាត​ផលប្រយោជន៍ពលរដ្ឋណាដែល បាន ទិញដី​ប៉ះ​ចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ស្ថិតនៅផ្លូវ ៦០ ម៉ែត្រ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្នុងសេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាបានលើកឡើងថានៅថ្ងៃទី ១០ ខែមករាអាជ្ញាធរចំរុះខេត្តបាន​ចុះ​កំ​ណត់​​​ព្រំដីរវាងដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា និង ដីឯកជនដែលគ្រប់គ្រងដោយឈ្មោះ លី អ៊ុំអេង។

សេចក្ដីជូនដំណឹងដដែលបន្ថែមថានៅពេលចុះវាស់វែងក្រុមការងាររកឃើញថាមានក្រុមហ៊ុន ហ្គោលឌែន អ៊ីហ្គល រៀលអ៊ិសស្ទេត ខូអិលធីឌី ដែលមានគម្រោងពុះដីឡូត៍ ផ្ទះល្វែង វិឡា ផ្សាររាត្រី មានការ​ចាក់អាចម៍​ដីបំពេញលើដី​រដ្ឋ ដើម្បីរាស់លក់ឲ្យពលរដ្ឋ។

សេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាក៏បានលើកឡើងដែរថាដើម្បីជៀសវាងការខូចខាត​ប្រយោជន៍ ជាយថា​ហេតុ ដោយសារការទិញដីពីគម្រោងខាងលើដែលប៉ះដីរដ្ឋនោះ អាជ្ញាធរឲ្យអ្នកដែលបានទិញដីឡូត៍​នៅក្នុង​តំបន់​នោះមក​ធ្វើការផ្ទៀងផ្ទាត់ជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍មានទីតាំងនៅ​អាជ្ញាធរអប្សរារាងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទិ ២៨ ខែ កុម្ភៈខាងមុខ៕