(ភ្នំពេញ)៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៥២គ្រឿង និងពិន័យបានថវិកាសរុបជាង៦០០រយលានរៀល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង សាធារណការ បង្ហាញនៅថ្ងៃនេះ។
ក្រសួង បន្តថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១៤៣ គ្រឿង គឺពី ៤៩៥ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៧ មក ៣៥២ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៣០តោន៕ ដោយ៖ Rush News