ប្រហិតសាច់មាន់គ្មានគុណភាពជិត ២តោនរកឃើញនាំចូលខុសច្បាប់

680
រថយន្ដដឹកនាំចូលប្រហិតសាច់មានវេចខ្ចប់ខុសបច្ចេកទេស។ រូបភាពពីអគ្គស្នងការ។
រថយន្ដដឹកនាំចូលប្រហិតសាច់មានវេចខ្ចប់ខុសបច្ចេកទេស។ រូបភាពពីអគ្គស្នងការ។

ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាន​នាំចូលខុសច្បាប់​តាម​រថយន្ត​ក្រុង​មួយតាមច្រក់ប៉ោយប៉ែត។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​កម្លាំង​នគរបាល​ឃាត់ក្រុងសិរីសោភ័ណបានឃាត់​រថយន្តក្រុង​ក្រុមហ៊ុន​ ប្លូ​បឹ​ស​ មួយ​គ្រឿង ​ និង​ឆែក​ឃើញ​នាំចូលប្រហិត​សាច់​មាន់​ជិត​២​តោន​ និង​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​១៥០​ធុង​ដុត​និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​។​

តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ​ប្រហិត​សាច់​មាន់​ដែល​វិច​ខ្ចប់​ខុស​បច្ចេកទេស​ចំនួន ​៥៥​កា​រ៉ុ​ង​ ស្មើ​១,៧៦០​គីឡូក្រាម ​​ធុង​ពណ៌​ជាតិ​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ​ ១៥០​ធុង​ និង​ទំនិញ​គ្មាន​ពន្ធ​ជា​ច្រើន​ទៀត​ ត្រូវបាន​សមត្ថកិច្ចធ្វើការ​កម្ទេច​ ចោលនៅ​ទីលាន​ចាក់សំរាម​ ក្រុង​សិរី​សោភ័ណកាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ ម្សិលមិញ​។​
​ ​
​តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​ជំនាញ​បាន​ឃាត់​រថយន្តក្រុង​ ១​គ្រឿង​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 3C-8811​ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ក្រោយ​​ពេល​ឃាត់​ក៏​បាន​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង ឆែករកឃើញ​ថា​រថយន្ត​នោះ​ដឹក​នាំចូលទំនិញ​ខុស​ច្បាប់​៕