កម្មកររោងចក្រនៅអង្គស្នួលស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេច

50

​កម្មកររោងចក្រជាង ៧០នាក់មកពីស្រុកអង្គស្នួលខេត្តកណ្ដាលបានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និង​ព្យួរការងារប្រធានសហជីព។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី ​(​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​)​ មាន​កម្មករ​មក​ពី​រោងចក្រ​ របស់​ក្រុមហ៊ុន​ ខូ​ស​ ម៉ូ​ តិច​ ស្តាយ​ខូ​អិ​ល​ធី​ឌី​ មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ អង្គស្នួល​ ខេត្តកណ្តាល​ មាន​គ្នា​ប្រមាណ​​ជាង​ ៧០​នាក់​បានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និង​ព្យួរការងារប្រធានសហជីព។

តាមការចុះផ្សាយដដែលការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍នេះដឹកនាំ​ដោយ​ឈ្មោះ​ ខេន​ លី​ដា​ និង​ឈ្មោះ​ យ៉ៃ​ម​ សុ​ផាត​ ជា​តំណាង​ ដោយឡើងមកតាមមធ្យោបាយ​​ រថយន្ត​កូរ៉េ​ចំនួន​០១​គ្រឿង​ និងម៉ូតូ​ផ្ទាល់ខ្លួន​ចំនួន​ ប្រមាណ​ជាង​ ២០​គ្រឿង​។​

​តាមការចុះផ្សាយដដែលនោះថាខ្លឹមសារ​នៃ​ញ្ញ​ត្ត​សំណូមពរ​សុំ​ឲ្យ​មានការ​ ដោះ​លែង​មានឈ្មោះ​ដូច​ខាងក្រោម​៖​ លោក​ ឈាន​ សុវណ្ណ​,​ លោក​ មឿ​ន​ ឈិ​ត​,​ លោក​ ឡុ​ង​ នាង​ ,​ លោក​ ផា​ន​ សារី​ ឲ្យ​មាន​សេរីភាព​វិញ​។​ បច្ចុប្បន្ន​ តំណាង​ខុទ្ទកាល័យ​ កំពុង​ពិនិត្យ​មើល​ញ្ញ​តិ៕