មនុស្ស ២នាក់ស្លាប់ក្នុងអគ្គីភ័យឆាប់ឆេះផ្សារក្រុងសែនមនោរម្យ

64

ពលរដ្ឋជាអាជីវករ ២នាក់បានស្លាប់​បាត់បង់ជីវិតក្នុងអគ្គិភ័យបានឆាប់ឆេះផ្សារសែនមនោរម្យនាព្រឹកមិញ។

បើតាមការឲ្យដឹងពីអនុផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ៅ គឹមសេង ថាអគ្គិភ័យនេះបាន​កើតឡើងនៅវេលាម៉ោង ២ និង​ ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កុម្ភៈ បណ្ដាលឲ្យឆេះផ្សារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងស្រុង និង​ស្លាប់មនុស្ស ២នាក់ ដែលជាអាជីវករលក់ដូរ តែមិនទាន់ស្គាល់អត្ថសញ្ញាណច្បាស់។

លោក ម៉ៅ គឹមសេង បានបន្តថាករណីអគ្គិភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ហើយមកដល់ពេលនេះអគ្គិភ័យនោះនៅមិនទាន់រលត់នៅឡើយទេ ដោយថាកំលាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់ និង ស្រាវជ្រាវបន្ថែមជុំវិញការស្លាប់ របួស និង ការខូតខាត់ទ្រព្យសម្បត្តិ៕