ក្រុមប្រតិបត្តិការចម្រុះនៃនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់នៅច្បារអំពៅ។
នៅរសៀលថ្ងៃទី០១ ខែកុម្ភៈនេះសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យគោលដៅ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិវៀតណាម ២០នាក់។នេះបើតាមការចុះផ្សាយរបស់Freshnews។
តាមការចុះផ្សាយដដែលបន្តថាលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតថាប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយពិនិត្យឃើញមានមនុស្ស២០នាក់ ស្រី០៣ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
បើតាមការចុះផ្សាយដដែលបន្តថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង ២០នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕