មនុស្ស ៣នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យមួយនៅបន្ទាយមានជ័យ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
43

យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆាប់ឆេះតូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​មួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ កុម្ភៈនេះ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាវេលា​ម៉ោង​១២​ និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​ នៅ​ភូមិ​សែន​សំ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ចំនួន​៣​នាក់​។

ការចុះផ្សាយដដែលបន្តថាមូលហេតុ​ដែលបណ្តាល​ឲ្យកើតមានអគ្គិភ័យនោះមក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ខ្សែភ្លើង​ ដែលធ្វើឲ្យស្លាប់មនុស្ស ៣នាក់ ដែលមានម្ដាយម្នាក់អាយុ ៤២ឆ្នាំ និងកូនស្រី ២នាក់ អាយុ ៧ និង ១៣ ឆ្នាំ។

​ជាមួយគ្នានោះអគ្គិភ័យនោះបង្កការ​ខូចខាត​​សំភារៈដូចជាតូប​លក់​ឥ​វ៉ា​ន់​ចាបហួយ​ទំហំ​ ០៥m​ x​ ០៧m​ និង​សម្ភារៈ​ ទ្រព្យសម្បត្តិ​នៅ​ក្នុង​តូប​ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528