អគ្គីភ័យឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង

70

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​​ឱ្យ​ដឹងអគ្គីភ័យឆាប់ឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង ប្រមាណ ៦០០តូប។

​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ ថា​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្សារ​ច្បារ​អំពៅ​មិន​ទាន់​រលត់​ ដែលឆេះអស់ប្រមាណ ៧០ភាគរយទៅហើយ។​

​ប្រភព​ដដែល​បន្ត​ថា​អគ្គិភ័យ​នេះមិនទាន់រកមូលហេតុឃើញ​នៅឡើយ​ទេ​ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត។​

​ប្រភព​ដែល​បញ្ជាក់​ថា​អគ្គិភ័យ​ខាងលើ​បាន​លេប​ត្របាក់​ផ្សារ​ច្បារ​អំពៅ​ប្រហែល​៦០​ទៅ​៧០​ភាគរយ​​។​

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ចេញ​រថយន្ត​អគ្គិភ័យ​ដើម្បី​បាញ់​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​៕​