ក្រសួងអប់រំឲ្យពង្រឹងវិន័យ និងការគ្រប់គ្រងនៅសាលារដ្ឋ

120
រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជូនណារ៉ុន។

ក្រសួងអប់រំ យុវជន និង​កីឡាបានជំរុញឲ្យមានការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់បុគ្គលិកអប់រំ​នៅ​គ្រប់គ្រឹះ​ស្ថាន​​អប់រំ (គ្រូបង្រៀន)​ សាធារណៈទូទាំងប្រទេស។

ក្រសួងអប់រំបានចេញលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករាម្សិលមិញ ផ្ញើរទៅកាន់ប្រធានមន្ទីរអប់រំយុវជន និង​កីឡារាជធានី ខេត្ត ស្ដីពីការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់នៅគ្រឹះស្ថានសាធារណៈ។

ក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ​​មួយ​ចំនួន​នៅមិនទាន់អនុវត្តពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញ​នៅ​ឡើយ​ជាហេតុ​ធ្វើប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សា​របស់​សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អ​ដល់​អ្នក​​ដែលខិតខំ​បំពេញ​ការងារផងដែរ។

ក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាត្វកិច្ចរបស់បុគ្គលិកអប់រំឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជ​ធានី​​ខេត្តត្រូវ ពង្រឹងការគ្រប់គ្រងវត្តមានបុគ្គលិកអប់រំនៅគ្រឹះស្ថានសាធារណៈ អនុវត្តវិន័យរដ្ឋបាល ឬវិន័យ​ការងារ​ចំពោះ​​បុគ្គលិកចូលយឺ ហើយចេញមុនម៉ោង និងមិនមា​នការទទួលខុសត្រូវលើការងារយកពេលទៅ​បំពេញការងារ​ក្រៅខុសពីបទបញ្ជា ដោយទុកការងារឲ្យអ្នកដទៃជំនួស។

ជាមួយគ្នានោះដែរក្រសួងក៏ជំរុញឲ្យមានការស្លៀកពាក់សមរម្យក្នុងពេលបំពេញការងារដូចជាហាម «មូរដៃអាវ»ផង​ដែរ​៕