មន្រ្តីជាប់កិច្ចសន្យាត្រូវបានដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ចាប់ពីខែមករា នេះតទៅ

127

(ភ្នំពេញ)៖ មន្រ្តីជាប់កិច្ចសន្យានៅតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបានប្រមុខរដ្ឋា​​ភិបាល​​​កម្ពុជា សម្រេចដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ដែលការដំឡើងនេះគឺ​នឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨នេះតទៅ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថ​លេខា​ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមករានេះ។

អនុក្រឹត្យដដែលបានចែងថា ការដំឡើងនេះ ត្រូវអនុវត្តចំពោះមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការ​ងារ​​នៅតាមក្រសួង​ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមបញ្ញាត្តិនៃអនុក្រឹត្យចុះថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា៕