ក្រសួងសាធារណការផាកពិន័យរថយន្តដឹកលើសទម្ងន់បានជាង៥រយលានរៀល សម្រាប់ខែធ្នូ ឆ្នាំ២០១៧


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
65

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣០៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនៅថ្ងៃទី៩ ខែធ្នូនេះ។

ក្រសួង បន្តថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៤៥ គ្រឿង គឺពី ៣៥២ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ មក ៣០៧ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧។

ក្រសួង បានបញ្ជាក់ថា ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៥តោន៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528