សាធារណជន អាចចូលទស្សនាការពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរី

50

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់នោះ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។ ក្រោយកិច្ចប្រជុំនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាសបើកអោយសាធារណជនទូទៅចូលទស្សនាពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រិតបត្តិការមេគង្គ-ឡាន ឆាង លើកទី២នេះ ដោយសេរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្រ្តី។

យោងលិខិតរបស់គណៈរដ្ឋមន្រ្តី ចុះថ្ងៃទី១១ ខែមករានេះ បានបញ្ជាក់ថា ការអនុញ្ញាតអោយសាធារណជនចូលទស្សនានេះ គឺក្នុងគោលបំណងដើម្បីអោយសាធារណជន យល់កាន់តែច្បាស់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ប្រទេសទាំងប្រាំមួយ។

គណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សាធារណជនអាចចូលទស្សនាពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រិតបត្តិការមេគង្គ-ឡានឆាង ចាប់ពីម៉ោង៨កន្លះព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី៕