មុនចូលឆ្នាំខ្មែរនឹងមានផ្លូវដែកមួយខ្សែចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

47

រដ្ឋាភិបាលប្រកាសថានឹងដាក់ឲ្យដំណើរការផ្លូវដែកមួយខ្សែរដែលមានប្រវែងជាង ១០០០ម៉ែត្រ ចូលទៅក្នុង​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រសួងសាធារណៈការ និង ដឹកជញ្ជូនបានផ្សព្វផ្សាយឲ្យដឹង​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនព្រឹកនេះថា ការដ្ឋាន​សាងសង់ផ្លូវដែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលើផ្លូវប្រវែង ១៣០០ម​ ពេលនេះសាងសង់បានប្រវែង ៥០០ម។

ក្រសួងបានបន្តទៀតថាផ្លូវដែកនេះក្រសួងនឹងគ្រោងដាក់ឲ្យដំណើរការចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការឲ្យបានមុនពេលចូលឆ្នាំខ្មែរខាងមុខ៕