បេក្ខជន​ជិត​ ៤​ពាន់នាក់​ប្រលង ខណៈការជ្រើសរើសមន្ដ្រីក្របខ័ណ្ឌពន្ធនាគារតែ ៣៥០នាក់

300
សកម្មភាពពេលប្រលង។ រូបភាពពីFreshnews

បេក្ខជនដែលបានប្រលងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាសម្រាប់ឆ្នាំ ២០១៧ មាន​រហូត​ដល់​ទៅជិត ៤ពាន់នាក់ ខណៈដែលការជ្រើសរើសយកត្រឹមតែចំនួន ៣៥០នាក់ប៉ុនណោះ។

ក្នុងលិខិតរបស់លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មការកណ្ដាល​រៀប​ចំ​​ការ​​ប្រឡងនៅថ្ងៃទី ១៤ ខែ មករានេះបានឲ្យដឹងថាការប្រលងជ្រើសរើស​ បេក្ខជន បេក្ខ​នារី ចំនួន ៣៥០​នាក់ ឲ្យចូល​បម្រើការក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគាទាំង ៩ ទូទាំងប្រទេស ហើយបេក្ខជនដែល​បានចូល​ប្រលង​មាន​រហូតទៅដល់​៣,៧៥៧នាក់។

ក្នុងលិខិតដដែលនោះបន្តថាមន្ដ្រីក្របខ័ណ្ឌពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលត្រូវជ្រើសរើសសម្រាប់ឆ្នាំ​២០១៧​ នឹងត្រូវបំពេញឲ្យចូលបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១, ទី២, ទី៣, ទី៤, ពន្ធនាគារខេត្ត​កណ្ដាល, ខេត្ត​កំពង់ចាម, ខេត្តបាត់ដំបង, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

លិខិតដដែលនោះបន្ថែថាការប្រលងមានមុខវិជ្ជាដូចជា វិញ្ញាសារចំណេះដឹងទូទៅ, ចំណេះដឹង លើវិស័យពន្ធនាគារ និងគណិតវិជ្ជា ហើយវិជ្ជាសារទី២ តែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល៕

តារាងបញ្ជីបេក្ខជនដែលនឹងត្រូវជ្រើសរើសទៅបម្រើការងារនៅតាមមណ្ឌលកែប្រែ។