ជនរងគ្រោះពីការជួញដូរ ២៩នាក់ត្រូវបានជួយឲ្យវិលមកកម្ពុជាវិញ

37

ពលរដ្ឋខ្មែរ ២៩នាក់ដែលរងគ្រោះពីការជួញដូរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និង ទៅរៀប​ការជាមួយ​ជនជាតិ ចិន ត្រូវបានអាជ្ញាធរជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ១៧ ខែ មករានេះបានឲ្យដឹងថាស្ថាន ទូត ខ្មែរនៅ​ប្រទេស​ម៉ាឡេស៊ី និង ប្រទេសវៀតណាមបានសហការ ជួយសង្គ្រោះជនរងគ្រោះ ២៩ នាក់ឲ្យបាន វិល ត្រឡប់មក​កម្ពុជា​វិញ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថាជនរងគ្រោះចំនួន ១១ នាក់ត្រូវបានជួញដូរកម្លាំងពលកម្មទៅធ្វើការនៅលើទូក​នេសាទនៅក្នុងប្រទេសម៉ាឡេស៊ី ចំណែក ១១ ករណីទៀតត្រូវបានមេខ្សល់នាំទៅធ្វើការខុសច្បាប់ ចំណែក​ជន រង​គ្រោះ ៧នាក់ ត្រូវបាន​ជួយសង្រ្គោះពីការប៉ុនប៉ង​យកទៅរៀប​ការ​ជាមួយ​ជនជាតិចិននៅប្រទេសចិន៕

សេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេស។