ទារិកាកើតមកមាន ក្បាលពីរ បេះដូង ៦ថត បង្កការភ្ញាក់ផ្អើល

520

ក្នុងមន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដែល ទារិកា ចំម្លែក កើតមកមាន ខ្លួន មួយ ក្បាលពីរ ហើយបេះដូងមាន ៦ថត។

រឿងគួរឲ្យភ្ញាក់ផ្អើលនេះបានកើតនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ត សៀមរាប កាលពីរសៀលថ្ងៃសៅរ៍ទី០៣ខែមីនាឆ្នាំ២០១៨ ។

តាមព័ត៌មានឲ្យដឹងថាឱពុករបស់ទារិការនេះ មានឈ្មោះកាំ សារី ម្តាយមានឈ្មោះ កេត ម៉ាលី មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រភពដដែលបន្តថាក្រោយឆ្លងទន្លេ ទារិកានេះ និងឪពុកម្តាយ មិនទាន់ត្រូវបានក្រុមគ្រូពេទ្យអនុញាត អោយចេញពីមន្ទីរពេទ្យមួយនេះនៅឡើយទេ ដោយសារ ស្ថានភាព សុខភាព ទាំងម្តាយនិងកូនមានសភាពខ្សោយ៕