ផ្ទះ ២ខ្នងនៅខេត្តកំពង់ចាមត្រូវបានអគ្គីភ័យឆាប់ឆេះគ្មានសល់ ដោយសារតែកូនតូចបានយកប្លាស្ទិក ដុតលេង នៅលើពូក។
តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង០០នាទី នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកើតឡើង ផ្ទះឈើ ប្រក់ស័ង្គសី ២ខ្នង ទំហំប្រវែង ៦ម៉ែត្រគុណ ១០ម៉ែត្រ មានបន្ទប់ឥដ្ឋខាងក្រោម។
តាមការចុះផ្សាយដដែលផ្ទះនោះជាកម្មសិទ្ធរបស់ឈ្មោះ តឿន ចិន្តា (ប្តី) អាយុ ៣១ឆ្នាំ និងឈ្មោះ វ៉ាន់ សុភា អាយុ៣១ឆ្នាំ (ប្រពន្ធ) អ្នកទាំងពីរមានទីលំនៅ ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់ សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្ត ប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន៣គ្រឿង (រថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និង រថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង) ដឹកនាំដោយលោក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀម។
តាមការចុះផ្សាយដដែលបន្ថែមថាអគ្គឺភ័យនេះបង្កឲ្យខូចខាតរួមមាន ប្រាក់ដុល្លារចំនួន ២០០ដុល្លារ មាស១ដំឡឹង ប្លាកទីន១ដំឡឹង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេចអស់ ៕