អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន

43

ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។

ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​

​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕