ខឹងសុំលុយម្ដាយមិនបានបុរសម្នាក់ដុតផ្ទះ

55

បុរសម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិនបាន ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល បណ្តាល​ឲ្យ​ឆេះ​ជញ្ជាំង​ស័ង្កសី និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន ។

បើតាមការឲ្យដឹងពីអគ្គស្នងការនគរបាលជាតិករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បង្ក​ដោយឈ្មោះ លឹម សីហា ហៅ​កែវ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ លឹម ក្រិច អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។

តាមការចុះផ្សាយដដែលបន្តថាក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ មិនឲ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។

តាមការចុះផ្សាយឲ្យដឹងថាជនសង្ស័យ​ជា​មនុ​ស្សមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ៕