អគ្គិសនីកម្ពុជានឹងផ្ដាច់ភ្លើង ៤ថ្ងៃនៅភ្នំពេញ និង ខេត្តកណ្ដាល

63

អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ការ​ ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ ៤ថ្ងៃ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ជួសជុល​ផ្លាស់​ប្តូរ​ និង​តម្លើង​បរិក្ខារ​នានា​មួយ​ចំនួន។

តាមសេចក្ដីជូនដំណឹងបានឲ្យដឹងថាការផ្អាកនេះនឹងចាប់ផ្ដើមពីថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​តាមសេចក្ដីជូនដំណឹងដដែលនៅថ្ងៃ​ទី​ព្រហស្បតិ៍​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នឹងត្រូវផ្អាកអគ្គិសនី ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១២​រសៀល​ ​នៅ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ក្នុង​សង្កាត់​តា​ខ្មៅ​ សង្កាត់​កំពង់​សំណាញ់​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

​ចំណែក​ថ្ងៃ​សុក្រ​ ទី​២៣​ ខែកុម្ភៈ​ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១៣​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនីៈ​ ១.​តំបន់​ភ្លើង​លេខ​ ប​.​ត​ ៩២៦​ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​,​ ទី​២.​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​,​ ទី​៣.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ សង្កាត់​កា​កាប​ទី​១​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ទី​៤.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ សង្កាត់​ព្រែក​ឫស្សី​ សង្កាត់​តា​ក្តុល​ សង្កាត់​ព្រែក​ហូរ​ ក្នុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

​ចំពោះ​ថ្ងៃ​សៅរ៍​ទី​២៤​ ខែកុម្ភៈ​ ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១៣​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គ​ស​នីៈ​ ១.​តំបន់​ភ្លើង​លេខ​ P២៥០​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ ២.​ តំបន់​ភ្លើង​លេខ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ទី​៣.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​សង្កាត់​និរោធ​ រហូត​ដល់​សង្កាត់​ព្រែក​ឯង​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​។​

​ចំណែកឯ​ថ្ងៃអាទិត្យ​ទី​២៥​ ខែកុម្ភៈ​ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​១៦​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនីៈ​ ១.​តំបន់​ភ្លើង​លេខ​ ប​.​ត​858,​ P១៩៧៣​ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​,​ ទី​២.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​គោក​ឃ្លាង​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​,​ ទី​៣.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ សង្កាត់​ស្វាយប៉ាក​ ក្នុង​ខណ្ឌឫស្សីកែវ​ និង​ទី​៤.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​ សង្កាត់​សំរោង​ក្រោម​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕