សីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូតដល់់ ១០ អង្សា

46

ក្រសួងធនធានទឹក​ និង ឧតុនិយមបានឲ្យដឹងថាសីតុណ្ហភាពនៅកម្ពុជាកំពុងចុះត្រជាក់ខ្លាំងរហូតដល់ ១០ អង្សានៅតំបន់ខ្លះនាសប្ដាហ៍នេះ ។

ក្រសួងធនធានទឹក​ និង​ឧតុនិយម បានឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងមួយនៅថ្ងៃនេះ រហូតដល់ថ្ងៃទី ០៩ ខែ កុម្ភៈ សីតុណ្ហភាពតំបន់ខ្លះអាចចុះដល់ ១០ អង្សា ដែលជំរុញឲ្យពលរដ្ឋមានការប្រុងប្រយត្នចំពោះសុខភាព។

ក្រសួងបានបន្តថាសីតុណ្ហភាពចុះត្រជាក់នេះចែកចេញជា ៣ តំបន់ផ្សេងគ្នា គឺតំបន់ជួរភ្នំដងរែកចុះត្រជាក់ដល់ ១០ ទៅ ១២ អង្សា ចំណែកតំបន់ខ្ពង់រាបចុះត្រជាក់ដល់​ ១៣​ទៅ ១៤,៥ អង្សា ហើយទំនាបកណ្ដាលចុះត្រជាក់​ដល់ ១៥ ទៅ ១៩,៥ អង្សា។

ការចុះត្រជាក់ខ្លាំងនេះក្រសួងជំរុញឲ្យពលរដ្ឋមានការប្រុងប្រយត្នជាពិសេសកងទ័ព ដែលកំពុងឈរជើងនៅតាម​បន្ទាត់​ព្រំដែន៕