ជនឆបោកថៃត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាង ១ម៉ឺន ៣ពាន់ឆ្នាំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
38

លោក Pudit Kittithradilok មានអាយុ ៣៤ឆ្នាំ បានសារភាពថា លោកកំពុងធ្វើគម្រោង Ponzi ដោយសន្យាថា លោកនឹងសន្យាផ្តល់ប្រាក់ចំណូលខ្ពស់ដល់អ្នកវិនិយោគ។ ហើយមនុស្សប្រហែល ៤ម៉ឺននាក់ត្រូវបានបញ្ចុះបញ្ចូលឱ្យដាក់ទឹកប្រាក់ជាង ១៦០លានដុល្លារអាមេរិក ទៅក្នុងបណ្តាក្រុមហ៊ុនរបស់លោក។

តុលាការបានរកឃើញថា គាត់បានជាប់ពាក់ព័ន្ធ ក្នុងការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការក្លែងបន្លំ។ តុលាការថៃបានផ្តន្ទាទោសអ្នកបោកប្រាស់ម្នាក់នេះ ឱ្យជាប់គុកចំនួន ១៣.២៧៥ឆ្នាំ។ ប៉ុន្តែដោយសារការសារភាពរបស់គាត់ តុលាការបានកាត់បន្ថយការកាត់ទោសរបស់គាត់ត្រឹមតែ ៦.៦៣៧ឆ្នាំ និង ៦ខែប៉ុណ្ណោះ។

ព្រះរាជអាជ្ញាបានប្រាប់តុលាការថា លោក Pudit បានរៀបចំសិក្ខាសាលា ដែលអ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យធ្វើវិនិយោគលើអ្វី ដែលគាត់បាននិយាយថា គឺជាអាជីវកម្មដែលទាក់ទងនឹងការអភិវឌ្ឍអចលនទ្រព្យ, នាំចេញរថយន្តដែលប្រើរួចហើយ និងការនាំចេញក្នុងចំនោមអ្វីៗផ្សេងទៀត។ លោក Pudit ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារបណ្តោះអាសន្ន នៅទីក្រុងបាងកក ចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួន កាលពីខែសីហា នៅពេលដែលគាត់ត្រូវបានគេបដិសេធ ការបង់ប្រាក់ធានា។

សូមបញ្ជាក់ថា តុលាការបានដាក់ពិន័យក្រុមហ៊ុនទាំងពីររបស់គាត់ ស្មើនឹងទឹកប្រាក់ ២០លានដុល្លារអាមេរិក។ លោក Pudit និងក្រុមហ៊ុននានារបស់គាត់ ត្រូវបានបង្គាប់ឱ្យសងប្រាក់វិញប្រហែល ១៧លានដុល្លារដល់ជនរងគ្រោះ ដែលត្រូវបានកំណត់អត្តសញ្ញាណចំនួន ២.៦៥៣នាក់ ដោយមានអត្រាការប្រាក់ ៧,៥ភាគរយប្រចាំឆ្នាំ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528