ក្រុមបាតុករដែលបានស្លាប់នៅទីលាន Tiananmen Square មានចំនួន ១ម៉ឺននាក់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
44

យោងតាមឯកសារថ្មីរបស់ចក្រភពអង់គ្លេស ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ការបង្ក្រាបរបស់កងទ័ពចិន ទៅលើហ្វូងក្រុមបាតុករ នៅទីលាន Tiananmen Square កាលពីឆ្នាំ១៩៨៩ បានសំលាប់មនុស្សយ៉ាងតិច ១ម៉ឹននាក់។

តួលេខនេះត្រូវបានផ្តល់ឱ្យនៅក្នុងការរក្សាការទូតសម្ងាត់មួយ ដែលបានមកពីលោក Alan Donald ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសចិន នាពេលថ្មីៗនេះ។ ប្រេសិតជាន់ខ្ពស់រូបនេះ បាននិយាយថា ប្រភពដើមដែលបង្កឡើងឲ្យមានការតវ៉ាបែបនេះ គឺផ្តើមចេញពីមិត្តភ័ក្រម្នាក់របស់សមាជិកក្រុមប្រឹក្សារដ្ឋចិន។ ហើយបើតាមការប៉ាន់ប្រមាណពីមុននៃការស្លាប់នោះ នៅក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ មានចាប់ពីមនុស្សរាប់រយនាក់ រហូតដល់ច្រើនជាង ១ពាន់នាក់។

សេចក្តីថ្លែងការណ៍របស់ចិន នៅចុងខែមិថុនា កាលពីឆ្នាំ១៩៨៩ បាននិយាយថា ជនស៊ីវិល ២០០នាក់និងបុគ្គលិកសន្តិសុខជាច្រើននាក់ បានស្លាប់នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីការបង្ក្រាបក្រុមកុបកម្មប្រឆាំងបដិវត្តន៍ នៅថ្ងៃទី៤ ខែមិថុនា កាលពីឆ្នាំ១៩៨៩។

ទូរលេខរបស់លោក Donald ចាប់ពីថ្ងៃទី៥ ខែមិថុនា ហើយលោកនិយាយថា ប្រភពរបស់គាត់ គឺជាមនុស្សម្នាក់ ដែលកំពុងបញ្ជូនព័ត៌មាន ដែលបានផ្តល់ឱ្យគាត់ដោយមិត្ដជិតស្និទ្ធ ដែលបច្ចុប្បន្នជាសមាជិកនៃក្រុមប្រឹក្សារដ្ឋចិន។ ក្រុមប្រឹក្សាម្នាក់នោះ គឺជាមនុស្សមានឥទ្ធិពល នៅក្នុងគណៈរដ្ឋមន្ត្រី ដែលកំពុងកាន់អំណាចរបស់ចិន ហើយត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី។

លោក Donald បាននិយាយថា ប្រភពនេះអាចទុកចិត្តបាន កាលពីអតីតកាល ហើយបានប្រុងប្រយ័ត្ន ដើម្បីបំបែកការពិត ពីការរំពឹងទុក និងពាក្យចចាមអារ៉ាម។ ប្រេសិតរូបនេះ បានសរសេរថា ក្រុមនិស្សិតទាំងនោះ បានដឹងថា អាជ្ញាធររដ្ឋចិន ទុកឲ្យពួកគេមានរយៈមួយម៉ោង ដើម្បីចាកចេញពីទីលាននោះ ប៉ុន្តែមិនទាន់ដល់ ១ម៉ោងផង ពោលគឺតែ ៥នាទីប៉ុណ្ណោះ ត្រូវបានគេវាយប្រហារសម្លាប់យ៉ាងសាហាវ។ ដោយឡែក ក្រុមនិស្សិតស្រី ដែលរងរបួសបួននាក់ បានសុំឱ្យជីវិតរបស់ពួកគេ ប៉ុន្តែត្រូវបានគេជិះរថក្រោះកិនសម្លាប់ចោល ។

លោកដូណាល់បានបន្ថែមថា សមាជិកខ្លះនៃក្រុមប្រឹក្សារដ្ឋ បានចាត់ទុកថា សង្គ្រាមស៊ីវិល នឹងកើតមានឡើងម្តងទៀត។ ការតវ៉ាខាងនយោបាយ បានបន្តរយៈពេលប្រាំពីរសប្តាហ៍ មុនពេលដែលកងទ័ពត្រូវបានបញ្ជូនមក ហើយវាគឺជាបាតុកម្មដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រចិនកុម្មុយនីស្ត។ ហើយការសំលាប់នេះ នៅតែមានភាពរសើបនៅក្នុងប្រទេសចិន។

សូមបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់មិនឲ្យក្រុមសកម្មជនទាំងអស់នោះ និយាយ ឬរំលឹកនូវព្រឹត្តការណ៍នោះទេ ហើយបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង តាមរយៈការវាយប្រហារតាមអ៊ីនធឺណែត នៅក្នុងឧបទ្ទវហេតុនេះ។ ប៉ុន្តែវាត្រូវបានគេរំលឹកខួបនោះជារៀងរាល់ឆ្នាំ ដោយសកម្មជននៅកន្លែងផ្សេងទៀត នៅលើពិភពលោក ជាពិសេសនៅហុងកុង និងតៃវ៉ាន់៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528