ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង អាចនឹងធ្វើការបញ្ចប់ជាផ្លូវការ នូវការផលិតកម្លាំងនុយក្លេអ៊ែរ នៅក្នុងឆ្នាំថ្មីនេះ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
67

មន្រ្តីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងបញ្ចប់នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាផ្លូវការនៅក្នុងសារលិខិតឆ្នាំថ្មីរបស់លោក។

កូរ៉េខាងជើងបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ចប់នូវការផលិតកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាមួយនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) ដែលខ្លួនអះអាងថា អាចវាយប្រហារគ្រប់ទីកន្លែងនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

មន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា លោកគីមទំនងជានឹងប្រកាសសមិទ្ធផលនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក។ មន្ត្រីរូបនោះបាននិយាយថា បន្ទាប់ពីនោះកូរ៉េខាងជើង អាចបង្ហាញពីជំហររបស់ខ្លួន អំពីរបៀបអនុវត្តគោលនយោបាយ ដែលហៅថា គោលនយោបាយ byongjin ដោយសំដៅទៅលើគោលនយោបាយទ្វេដងនៃការចុះហត្ថលេខាលើអាវុធនុយក្លេអ៊ែរ និងកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

ក្រុងសេអ៊ូលបានបដិសេធការអះអាងជាឯកតោភាគីរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា បានបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយថា មានការសង្ស័យអំពីសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើង ដែលរួមមានបច្ចេកវិទ្យាដឹកនាំផ្លូវ។

ក្រុមអ្នកជំនាញបាននិយាយថា កូរ៉េខាងជើងទំនងជាផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ទៅជាមធ្យោបាយ ដើម្បីជំរុញសេដ្ឋកិច្ច ដែលទន់ខ្សោយរបស់ខ្លួន នៅចំពោះមុខការដាក់ទណ្ឌកម្មអន្តរជាតិដ៏តឹងតែងនេះ៕

ដោយ៖ Rush News


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528