កូរ៉េខាងជើងកំពុងជម្រុញការអភិវឌ្ឍអវកាស ដែលគេសង្ស័យថា អាចបង្កហេតុបាញ់មីស៊ីល

34

កាលពីថ្ងៃចន្ទ កូរ៉េខាងជើងកំពុងជម្រុញការអភិវឌ្ឍន៍អវកាស ដែលខ្លួនអះអាងថា វាជាសិទ្ធិស្របច្បាប់របស់ខ្លួន ប៉ុន្តែត្រូវបានគេសង្ស័យថា កូរ៉េខាងជើងអាចបន្តការបង្កហេតុដោយបាញ់គ្រាប់មីស៊ីល ក្រោមការក្លែងបន្លំនៃការបាញ់បង្ហោះផ្កាយរណប។

យោងតាមកាសែត Rodong Sinmin ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានអះអាងថា ជាមួយការបាញ់បង្ហោះផ្កាយរណប Kwangmyongsong-4 កាលពីខែកុម្ភៈឆ្នាំមុន ក្រុងព្យុងយ៉ាងបានចូលរួមយ៉ាងសកម្ម ក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្កាយរណប។

កាសែតនេះបានប្រាប់ឲ្យថា ការបាញ់បង្ហោះផ្កាយរណបរបស់យើង គឺជាការអនុវត្តស្របច្បាប់មួយនៃសិទ្ធិដែលសមស្របនឹងបរិបទយូអិន ដែលតម្កល់ទុកនូវសិទ្ធិជាមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងសមភាព ហើយច្បាប់អន្តរជាតិ គឺរដ្ឋាភិបាលអាចមានសិទ្ធិប្រើប្រាស់អវកាសដោយសន្តិវិធី។

កាសែតដដែលនេះ បានរៀបរាប់ពីករណីបរទេស ដូចជា​ ការអភិវឌ្ឍន៍អវកាសដោយអាល់ហ្សេរីនិងវ៉េណេស៊ុយអេឡា ពោលគីកាសែតនេះបាននិយាយថា ការអភិវឌ្ឍន៍អវកាស បានក្លាយទៅជាដែនសម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ ដែលមិនត្រឹមតែមានប្រទេសជឿនលឿនមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសជាច្រើនទៀតនៅលើពិភពលោក។ ប្រទេសរបស់យើង ក៏ស្ថិតនៅក្នុងជំហានមួយជាមួយនឹងនិន្នាការនៃការអភិវឌ្ឍន៍អវកាសផងដែរ។ ដូច្នេះកូរ៉េខាងជើង នឹងបន្ដជំរុញការអភិវឌ្ឍអវកាសរបស់ខ្លួនឱ្យមានសន្តិភាព ដើម្បីជួយរួមចំណែកដល់សុបិន និងឧត្តមគតិនៃមនុស្សជាតិ៕