កូរ៉េខាងត្បូងថា កូរ៉េខាងជើងទំនងជាស្វែងរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក

44

ក្រុមប្រឹក្សាជាតិរបស់រដ្ឋកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងទំនងជាស្វែងរកការសន្ទនាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីខ្លួនបានសាកល្បងជោគជ័យនៃមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM)។

យោងតាមវិទ្យាស្ថានកិច្ចការបរទេសនិងសន្តិសុខជាតិ បានឱ្យដឹងថា កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងបាញ់មីស៊ីល Hwasong-15 ICBM របស់ខ្លួន យ៉ាងហោចណាស់ម្តងទៀតនៅឆ្នាំក្រោយ ខណៈដែលខ្លួនព្យាយាមស្វែងរកបច្ចេកវិទ្យាថ្មីដ៏ល្អឥតខ្ចោះរបស់ខ្លួន សម្រាប់កាំជ្រួចមីស៊ីល ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

វិទ្យាស្ថាននេះបាននិយាយនៅក្នុងការព្យាករណ៍ឆ្នាំ២០១៨ របស់ខ្លួនថា ប្រសិនបើកូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលតាមគន្លងស្តង់ដារ ហើយបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានលទ្ធភាពខ្ពស់ដែលកូរ៉េខាងជើងនឹងស្វែងរកការចរចាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយអាមេរិក ស្តីពីស្ថានភាពនុយក្លេអ៊ែរ ដែលបានប្រកាសរបស់ខ្លួន សម្រាប់កិច្ចការអន្តរជាតិ។

ប្រទេសកូរ៉េខាងជើងបានបាញ់ Hwasong-15 ICBM កាលពីចុងខែវិច្ឆិកា ដោយអះអាងថា វាអាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិកទាំងមូល។ ជាមួយការធ្វើតេស្តនេះ ទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានបញ្ចប់ការផលិតកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាខ្វះខាតនូវបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យក្បាលកាំជ្រួចទប់ទល់នឹងកំដៅ និងសម្ពាធខ្លាំងនៅពេលវាឆ្លងកាត់បរិយាកាសផែនដី។

វិទ្យាស្ថាននេះបាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យមានការចរចាអំពីការដកហូតអាវុធអាវុធជាមួយកូរ៉េខាងជើងទេ ខណៈដែលការចរចារបែបនេះ មានន័យថា ពួកគេទទួលស្គាល់កូរ៉េខាងជើងថា ជារដ្ឋនុយក្លេអ៊ែរ៕