កូរ៉េខាងត្បូង និងចិននឹងរៀបចំវេទិការ ដើម្បីពិភាក្សាពីចំណងទាក់ទងគ្នា និងបញ្ហាកូរ៉េខាងជើង


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
24

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកមន្ត្រី និងអ្នកជំនាញការផ្នែកឯកជននៃប្រទេសកូរ៉េខាងត្បូង និងចិន នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងរកវិធីដើម្បីដោះស្រាយភាពតានតឹងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយសន្តិវិធី។

យោងតាមក្រសួងនេះ បានឱ្យដឹងថា “វេទិកាក្រុមជំនាញពិគ្រោះយោបល់កម្រិតខ្ពស់” នឹងត្រូវគេប្រារព្ធឡើងនៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទខាងមុខរួមគ្នា ដោយបណ្ឌិតសភាការទូតជាតិកូរ៉េ និងក្រុមជំនាញពិគ្រោះយោបល់សំខាន់ៗប្រទេសទាំងពីរ។

ការជួបប្រជុំគ្នាលើកទី១ ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូនជេអ៊ីន ទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលមួយនៅសប្តាហ៍ក្រោយ។ ក្រសួងនេះបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូមួយក្រុម ដែលមានមនុស្សមកពីបណ្ឌិត្យសភា និងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតសម្រាប់សាធារណការសាធារណៈ ផាក អេណា (Park Enna)។

ពួកគេត្រូវបានគេរំពឹងថា នឹងវាយតម្លៃទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសជិតខាង និងរកវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកមូនទៅកាន់ប្រទេសចិន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោកប្រធានាធិបតីមូន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធ សម្រាប់ការធ្វើដំណើររយៈពេល ៤ថ្ងៃ ដែលឡោកនឹងទៅកាន់ទីក្រុង Chongqing ភាគនិរតីប្រទេសចិនផងដែរ។ វានឹងកត់សម្គាល់ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន និងទស្សនកិច្ចជាលើកទីពីររបស់លោក ទៅកាន់ប្រទេសក្រៅ ចាប់តាំងពីចូលកាន់តំណែង កាលពីខែឧសភា៕ ដោយ៖ Rush News


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528