ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្វែងយល់សភាពការណ៍ទូទៅ និងផ្សព្វផ្សាយផែនការមួយចំនួននៅផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

12

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៤ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិទី៤ ដឹកនាំដោយឧត្តមសេនីយ៍ទោ អៀម​ ប៊ុនណា មេបញ្ជាការរង តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់សភាពការណ៍ទូទៅ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន នៅទីបញ្ជាការផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

វរសេនីយ៍ទោ លី ស៊ីឃាង មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបន្ទុកនៅផ្នែកសឹករងសណ្ដាន់ បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ទូទៅ និងវឌ្ឍនភាពការងារ ព្រមទាំងការអនុវត្តតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលកន្លងទៅ ដោយទទួលបានលទ្ធផលល្អ សម្រេចភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនស្របតាមច្បាប់លក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃនេះ និងបានថ្លែងអំណរគុណកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូបនៅផ្នែកសឹករងសណ្តាន់ ដែលបានរួមគ្នាសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពនិងការចូលរួមអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពបានល្អប្រសើរ នឹងបានបំពេញតួនាទីភារកិច្ចបានលទ្ធផលល្អតាមការប្រគល់ជូនរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ អៀម​ ប៊ុនណា មេបញ្ជាការរងយោធភូមិភាគ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំកងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរីកចម្រើនលើគ្រប់វិស័យ នឹងបានកោតសរសើរចំពោះយោធិននៅផ្នែកសឹករងសណ្តាន់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ។

ឧត្តមសេនីយ៍ទោ អៀម ប៊ុនណា បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបានប្រគល់ភារកិច្ចចាំបាច់មួយចំនជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផ្នែកសឹករងសណ្ដាន់ ដើម្បីអនុវត្តបន្ត ស្របតាមផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទឲ្យទទួលបានជោគជ័យ។