ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បើកឡានបុកមនុស្សស្លាប់ម្នាក់

30

 

ខេត្តកំពង់ធំ៖ មន្ត្រីបរិស្ថានម្នាក់ដែលគេស្គាល់ឈ្មោះថា លោកអែម សំអ៊ុន ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បានបើកបរបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៤និង២៥នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពនៅទីនោះបានឲ្យដឹងថា៖ ជនបង្កគេស្គាល់ឈ្មោះលោកអែម សំអ៊ុន មានតួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDERពាក់ផ្លាកលេខ ភ្នំពេញ:2AB.3682 បើកបរក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខ ផងដែរ។

ប្រភពដដែលបន្តឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។