សាលាដំបូងខេត្តព្រះសីហនុសម្រេចផ្តន្ទាទោ.សបុរសជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសន្តិសុខសង្គមនៅខេត្តព្រះសីហនុនោះ ដាក់ព.ន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៤លានរៀល

40

 

ព្រះសុីហនុ:;)បុរសជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសន្តិសុខសង្គមនៅខេត្តព្រះសីហនុនោះ ត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចផ្ដន្ទាទោ.ស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៤លានរៀល កាលពីរសៀលម្សិលម៉ិញនេះ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់សាលាដំបូងខេត្តព្រះសីហនុឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោ.សបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ ឱ្យជាប់ព.ន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។

បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះគឺទី១-ឈ្មោះ CHEN NENG CHUAN អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ បានចូលមកប្រទេសកម្ពុជាដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួ.ញដូ.រមនុស្ស ការបង្ខាំ.ងធ្វើទា.រុ.ណកម្ម អំពើចា.ប់រំលោ.ភ និងការល.ក់សរី.រា.ង្គមនុស្ស។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុរសទាំងពីរនាក់នេះ បានថតសម្ដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចា.ប់ខ្លួន និងវា..យដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបនេះ បានថតសម្ដែងផ្សាយផ្ទាល់សារជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេ.ចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចា.ប់វា..យធ្វើបា.ប និងស្រែកឱ្យគេជួយ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោ.សតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕