លោកមេឃុំ និងប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ សូមថ្លែង អំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ដែលបានជួយសង្គ្រោះស្រូវ ប្រាំងរបស់ពួក គាត់ជាង៧០០ហិកតារងនូវការក្រៀមស្វិតឲ្យរស់ឡើងវិញបានទាន់ពេលវេលា

9

កំពង់ឆ្នាំង៖ដោយសារតែមួយរយៈនេះ
នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំងឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹករួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការចុះពិនិត្យនិងរិះរកគ្រប់វិធីដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និង
ដាក់ម៉ាស៊ីនបូមទឹកខ្នាតធំនៅតាមបណ្ដាទីតាំងដែលកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូម ទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិបាលខេត្ត
បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតាស្ថិតនៅ
ក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែមិនមានទឹកស្រាចស្រព។បន្ទាប់ពីលោក អភិបាលខេត្ត និងលោក ប្រធានមន្ទីរធនធានទឹករួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក ឯកឧត្តម អភិបាល
ខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត
ចំនួនជាង៧០០ហិកតា។

លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌បានបញ្ជាក់ប្រាប់អ្នកយក
ព័ត៌មានយើងឲ្យដឹងថា នៅព្រឹកថ្ងៃទី
២៦ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួម
ទាំងក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋាន
ឃុំខុនរ៉ង់ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិតដោយ សារការខ្វះខាតទឹកស្រោចស្រព លោកក៏
បានដាក់សំណើស្នើសុំ ទៅឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់
ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះឲ្យបានទាន់ពេលវេលា។

លោកបានបន្តថា បន្ទាប់ពីសំណើរបស់លោកបានទៅដល់ឯកឧត្តម អភិបាល
ខេត្ត និងលោកប្រធានមន្ទីរធនធាន
ទឹកខេត្តកំពង់ឆ្នាំងហើយនោះ កាលពី រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ រួមទាំងមន្ទីរធនធានទឹកបានចុះមកពិនិត្យទីតាំងស្រូវប្រឹងដែលរងការក្រៀមស្វិតខាងលើនេះជាក់ស្ដែង ក្នុងនោះដែរឯកឧត្តម អភិបាល ខេត្តក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងដើម្បីធ្វើការជីកស្ដារប្រឡាយមួយខ្សែដែល
មានប្រ វែងជាង២.៥០០ម៉ែត្រ ដែលប្រឡាយនេះគម្រោងស្ដារមានទទឹង
៥ម៉ែត្រនិងជម្រៅ៣ម៉ែត្រ និងប្រឡាយមួយខ្សែទៀតត្រូវជីកនាំទឹកពីមាត់ទន្លេ
មកដែលមានប្រវែងជាង១.០០០ម៉ែត្រ ប្រឡាយមួយខ្សែនេះដែរគឺសម្រាប់ផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទូកកាណូតរបស់ពួកគាត់ដើម្បីយកមករក្សាទុកមូលដ្ឋានរបស់ពួកគាត់ផងដែរ។

ជួសមុខឱ្យប្រជាពលរដ្ឋក្នុងឃុំខុនរ៉ងទាំងអស់លោកសូមគោរពថ្លែងអំណរ
គុណដល់ឯកឧត្តម  អភិបាលខេត្ត ដែលជាថ្នាក់ដឹកនាំដ៏ល្អ ចេះជួយយកអាសារ
ប្រជាពលរដ្ឋទៅតាមតម្រូវការចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា និងក្រុមការងាររបស់មន្ទីធនធានទឹកនិង
ឧតុនិយមខេត្តកំពង់ឆ្នាំងដែលឯកឧត្តមបានយកចិត្តទុកដាក់ជួយដល់ប្រជាពល
រដ្ឋក្នុងការសង្គ្រោះស្រូវ ប្រាំងរបស់ពួក
គាត់ដែលកំពុងរងនូវការក្រៀមស្វិតរហូតទៅដល់ជាង៧០០ហិកតាខាងលើនេះឲ្យរស់ឡើងវិញសម្រាប់ជាប្រយោជន៍ក្នុងការដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់៕