មុខសញ្ញាចោរកម្មម្នាក់ជំនាញលួចម៉ូតូអស់លក្ខ:ជាប់អន្ទាក់ប៉ូលិស

76

កំពង់ធំ=កម្លាំងជំនាញនៃអធិការ ដ្ឋាន នគរបាលស្រុកបារាយណ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំធ្វើការបង្ក្រាប..លោកចោរបានម្នាក់ក្នុងចំណោមពីរនាក់និងម្នាក់ទៀតកំពុងតែធ្វើការស៊ើបអង្កេត..ស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួន..ហេតុការចាប់បានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនេះគីចាប់បាននៅចំណុចវាលស្រែរស្ថិតនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ..កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៤..លោក ស ចំរើនអធិការ រងទទួលផែនព្រហ្មទ័ណ្ឌស្រុកបានរាយណ៍បានឲ្យដឹងថា,កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៤វេលាម៉ោង១០និង០០ចំណុចភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍..មានអំពើចោរកម្ម១លើក..បង្កឡើងដោយជនសង្ស័យ២នាក់ជិ:ម៉ូតូ១គ្រឿងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៏ខ្មៅស្លាកលេខ 1Q 9318កំពង់ធំ…សេរីឆ្នាំ២០២១ជាម៉ូតូបង់រំលួស..ម្ចាស់ម៉ូតូដែលជាជនរងគ្រោះ ឈ្មោះ ហ៊ុល សុខនាភេទប្រុសអាយុ៤១ឆ្នាំមានលំនៅភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍..ខេត្តកំពង់ធំ.មុនពេលកើតហេតុជនរងគ្រោះបានជិ:ម៉ូតូមកហូបអីនៅចំុណុចកើតហេតុខាងលើ..លុះដល់វេលាម៉ោង១១និង០០ព្រឹកថ្ងៃដដែលទើបដឹងថាខ្លួនបាត់ម៉ូតូ…ក្រោយពីទទួលព័ត៌មាន…សមត្ថកិច្ចបើកការស្រាវជ្រាវតាម.រយ:កាំម៉ារាសុវត្ថភាព ជាវិញកន្លែងកើតហេតុ និងមធ្យោបាយធ្វើសកម្មភាពទើបកំណត់មុខសញ្ញាជនសង្ស័យបាន១នាក់….ឈ្មោះគង់ ថេងភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ..កម្លាំង អធិការនគរស្រុកបារាយណ៍បានសហ:ការណ៍ជាមួយកន្លងអធិការ នគរបាលស្រុកសន្ទុកដើម្បីស្វែងរកម៉ូតូដែលជនសង្ស័យផ្លុងទុករោងដែលគេទុកចោលមួយកន្លែងនៅភូមិចំបក់ទួលចាន់ឃុំតាំងក្រសាំង.ស្រុកសន្ទុកក្រោយពីកំណត់មុខសញ្ញាបានសម្ថកិច្ចធ្វការឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាឌ្រីសង់C125ពណ៏ខ្មៅ សេរី២០១៥…..មុនពេលឃាត់ខ្លួនជនសង្ស័យបានបកតែមពីសេរី២០១៥ទៅសេរី២០១៧ហើយដូរពីកាំបន្ទះមកកាំរាយនិងកូនសោមួយចំនួនទៀត…ជនសង្ស័យសមត្ថកិច្ចចាប់នៅចំណុចវាលស្រែ ស្ថិតនៅភូមិត្នោត ទី២ ឃុំត្នោត ជុំ ស្រុកបារាយណ៍ កាលពីថ្ងៃ៤ខែមករាឆ្នាំ២០២៤…បច្ចុប្បន្ន នគរបាលជំនាញស្រុកបារាយណ៍កំពុងក៏សាងសុំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាន..នគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនិតិវិធី.ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតសម្ថកិច្ចកំពុងស្រាវជ្រាវនិងចាប់ខ្លួននាពេលក្រោយ៕