សមត្ថកិច្ចរុះរើដុតបំផ្លាញចោល បទល្មើស របាំងស្បៃមុង២ករណី ប្រវែង ៦០០ម៉ែត្រ ក្នុងភូមិសាស្ត្រ ស្រុកជល់គីរី និងស្រុករលាប្អៀរ

13

 

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហការអាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទអន្លង់មេត្រី និងសហគមន៍កងមាស បានចុះរុះរើកម្ទេចចោលរបាំងលូស្បៃមុងចំនួន ០២ករណី នៅហ្នឹងកន្លែង ស្មើនឹង ១៥កន្លែងប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១៥មាត់ បង្គោលចំនួន២២០ដើម និងត្រីចម្រុះចំនួន៣០ គីឡូក្រាម ចាក់លែងចូលដែននេសាទវិញ។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រផ្សេងគ្នា ក្នុងនោះនៅចំណុចក្បាលកន្លង់ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងមួយករណីទៀត នៅចំណុចចុងស្ទឹង ទួលអំពិល (បឹងធំ) ឃុំគោក ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះប្រើប្រាស់កម្លាំងសរុប២២នាក់ និងមធ្យោបាយបាឡាស្មាច់៥គ្រឿងលងដែរ៕